km_tn/job/09/21.md

4.2 KiB

​ខ្ញុំ​​ជា​មនុស្ស​គ្មានទោស​

«ខ្ញុំគ្មានកំហុស»

ពីខ្លួនខ្ញុំ

«អ្វីដែលកើតឡើងដល់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-rpronouns)

គ្មានអ្វីខុសប្លែកឡើយ

«វាដូចតែគ្នាទេ» ឬ «គ្មានបញ្ហាអ្វីទេ»

ព្រះអង្គបំផ្លាញមនុស្សគ្មានទោស និងមនុស្ស​អាក្រក់ជាមួយគ្នា។

«ព្រះអង្គបាននាំមនុស្សគ្រប់ទៅកាន់ទីបញ្ចប់ មិនពួកគេគ្មានកំហុស ឬមនុស្សអាក្រក់ឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-merism)

ប្រសិនបើ គ្រោះកាចកើតឡើងសម្លាប់មនុស្សភ្លាមៗ

«ប្រសិនបើ គ្រោះមហន្តរាយសម្លាប់មនុស្សភ្លាមៗ»

មនុស្សទៀតត្រង់នៅពេលគេរងទុក្ខវេទនា

ជានាមអរូប «រងទុក្ខវេទនា» អាចត្រូវបានបកប្រែជាកិរិយាសព្ទថា៖ «រងទុក្ខ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលមនុស្សទៀតត្រង់ត្រូវរងទុក្ខវេទនា»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ផែនដី​បានប្រគល់​ទៅ​

ឃ្លានេះអាចស្ថិតក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់ប្រគល់ផែនដី» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ផែនដី​បានប្រគល់​

ពាក្យ «ផែនដី​បានប្រគល់​» ត្រូវបានប្រើជាតំណាងឲ្យមនុស្សដែលនៅលើផែនដី។ របៀបផ្សេងទៀតបកប្រែៈ «មនុស្សនៅក្នុងផែនដីនេះបានប្រគល់​» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ទៅ​ក្នុង​កណ្ដាប់​ដៃ

ពាក្យ «ដៃ» នៅទីនេះ គឺជាពាក្យប្រៀបធៀបសម្រាប់ «ការគ្រប់គ្រង»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅក្នុងការគ្រប់គ្រងរបស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយ

ពាក្យប្រៀបធៀបនេះ ព្រះជាម្ចាស់បានររាំងពួកចៅក្រមនៅលើផែនដីមិនឲ្យមានសមត្ថភាពក្នុងការកាត់ក្តី ថាខុសឬក៏ត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់បានធ្វើឲ្យចៅក្រមខ្វាក់ភ្នែក» ឬ «ព្រះអង្គររាំងការកាត់ក្តីរបស់គេពីការកាត់ក្តីដ៏ត្រឹមត្រូវ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ប្រសិនបើ ​ព្រះអង្គ​មិន​ធ្វើវា​ទេ តើ​នរណា​ជា​អ្នក​ធ្វើវា?

«ប្រសិនបើ ព្រះជាម្ចាស់មិនបានធ្វើការនេះទេ ដូច្នេះ តើនរណាជាអ្នកធ្វើវា?»