km_tn/job/09/19.md

3.9 KiB

ប្រសិន​បើ ​និយាយពី​កម្លាំង

«ប្រសិនបើ មានការប្រកួតកម្លាំង»

មើលចុះ!

«មើល៍» ឬ «សូមយកចិត្តទុកដាក់ចំពោះអ្វីដែលខ្ញុំនឹងប្រាប់អ្នក»។

ព្រះអង្គខ្លាំងពូកែ

«ព្រះអង្គជាព្រះដ៏ខ្លាំងពូកែ»

តើ​នរណា​ហ៊ានកោះហៅ​ព្រះអង្គ?

សំណួរនេះចង់បានចម្លើយថា «គ្មាននរណាឡើយ» ដើម្បីបញ្ជាក់ថាគ្មាននរណាអាចនាំព្រះជាម្ចាស់ឡើងតុលាកាបានឡើយ។ ពាក្យនេះអាចជាពាក្យនិយាយជាថ្មីដូចជាប្រយោគ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាអាចកោះហៅព្រះអង្គបានឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ទោះ​បី​ជា ខ្ញុំ​ត្រឹមត្រូវ​ក្ដី

ឃ្លា «ខ្ញុំត្រឹមត្រូវ» មានន័យថា ខ្ញុំជាម្នាក់ដែលប្រព្រឹត្តត្រឹមត្រូវ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីខ្ញុំបានធ្វើការត្រឹមត្រូវក្តី» ឬ «ទោះបីខ្ញុំគ្មានកំហុសក្តី»។ (សូមមើលៈ [[rc:///ta/man/translate/figs-idiom]] and [[rc:///ta/man/translate/figs-nominaladj]])

ទោះ​បី​ជា ខ្ញុំ​ត្រឹមត្រូវ​ក្ដី មាត់​របស់​ខ្ញុំផ្ទាល់នឹង​ដាក់​ទោស​ខ្ញុំ ហើយទោះ​បី​ខ្ញុំ​គ្មានទោស​ក្ដី ក៏​សំដីរបស់​ខ្ញុំបង្ហាញថាខ្ញុំមានកំហុស​ដែរ។

ខគម្ពីរនេះ បញ្ជាក់ពីគំនិតមួយដោយបញ្ជាក់ពីដង។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

មាត់​របស់​ខ្ញុំផ្ទាល់នឹង​ដាក់​ទោស​ខ្ញុំ

ពាក្យ «មាត់» នៅទីនេះ តំណាងឲ្យពាក្យរបស់លោកយ៉ូប។ របៀបផ្សេងទៀតនៃការកបប្រែៈ «សំដីរបស់ខ្ញុំផ្ទាល់ នឹងចោទប្រកាន់ខ្ញុំ» ឬ «អ្វីដែលខ្ញុំនិយាយ នឹងថ្កោលទោសខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

គ្មានទោស

«គ្មានកំហុស»

សំដីរបស់​ខ្ញុំបង្ហាញថាខ្ញុំមានកំហុស​

«សំដីរបស់ខ្ញុំ» នៅទីនេះ និយាយរបៀបដូចជាគេអាចធ្វើសកម្មភាព។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ព្រះជាម្ចាស់អាចប្រើ អ្វីដែលខ្ញុំនិយាយដើម្បីបង្ហាញថាខ្ញុំមានកំហុស»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កំហុស​

ពាក្យនៅទីនេះមានន័យ នាំទៅផ្លូវអាក្រក់ ឬ ដែលវៀចវេរ»។