km_tn/job/09/04.md

3.0 KiB

ព្រះហឫទ័យប្រកបដោយប្រាជ្ញា

ពាក្យ ព្រះហឫទ័យ នៅទីនេះ តំណាងឲ្យ សភាវខាងក្នុងចិត្ត ឬ ​គំនិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈ្លាសវៃក្នុងអ្វីដែលព្រះអង្គសម្រេចព្រះហឫទ័យ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

មានឥទ្ធិឫទ្ធិ ដោយកម្លាំង

នាមអរូប «កម្លាំង» អាចបង្ហាញជាគុណនាម «ខ្លាំង»។ របៀបផ្សេងទៀតនៃការបកប្រែៈ ឥទ្ធិឫទ្ធិ នៅក្នុងភាពខ្លាំងដែលព្រះអង្គមាន» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)។

តើអ្នក​ដែល​ប្រឆាំងទាស់​នឹង​ព្រះអង្គ អាចបានជោគជ័យដែរឬទេ?

នេះគឺជាសំណួរដែលមិនទាមទារចម្លើយ ដែលរំពឹងចម្លើយថាៈ «គ្មាននរណាម្នាក់ឡើយ» អាចប្រើជំនួសពាក្យដែលមានប្រយោគដូចគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាដែលប្រឆាំងទាស់នឹងព្រះអង្គ ហើយអាចយកឈ្នះបានឡើយ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ប្រឆាំង​ទាស់នឹង​ព្រះអង្គ

ប្រឆាំង​ទាស់ មានន័យថា រឹងរូស។ របៀបផ្សេងទៀតនៃការបកប្រែៈ «តតាំងនឹងព្រះអង្គ» ឬ «បំពានព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-rpronouns)

ព្រះអង្គ​ដែលរើ​ភ្នំ​ទាំង‌ឡាយ

«ព្រះជាម្ចាស់បានរើភ្នំទាំងឡាយ»

សារ​តែសេចក្តីក្រោធរបស់​ព្រះអង្គ

ពាក្យ «កំហឹង» នាមអរូប អាចបង្ហាញជាគុណនាម «ខឹង»។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ដោយសារព្រះអង្គក្រោធ»។ (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ព្រះអង្គ​ដែលអង្រួន​ផែនដី

«ព្រះជាម្ចាស់អង្រួនផែនដី»

​គ្រឹះដែលគាំទ្រ​វា​ក៏​រញ្ជួយ​ដែរ

«ធ្វើឲ្យគ្រឹះរបស់វារញ្ជួយ»