km_tn/job/08/16.md

4.1 KiB

ព័ត៌មានទូទៅ

នៅក្នុងខ ១៦-១៧ អ្នកនិពន្ធបន្តប្រើពាក្យប្រៀបធៀប ដើម្បីបញ្ជាក់ពីគំនិតមួយដោយប្រើប្រយោគពីរផ្សេងគ្នា ជារូបភាពនៃថ្ម ជាគ្រឹះបណ្តោះអាសន្ននៃអ្នកដែលគ្មានព្រះ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

​នៅក្រោមពន្លឺថ្ងៃ គេនៅតែរីកចម្រើន ហើយ​បែក​មែករប​ស់គេ​សាខា​ពាស‌ពេញ​ឧទ្យានរបស់គេ។

នៅទីនេះ លោកប៊ីលដាដប្រៀបធៀបអ្នកគ្មានព្រះដូចជារុក្ខជាតិដែល រីកស្គុះស្គាយនៅពេលថ្ងៃ ទាំងពេលចាប់ផ្តើម មើលទៅរស់រវើក ស្រស់បំព្រង និងមានសុខភាពល្អ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្ម

ឫសរបស់មនុស្សដែលគ្មានព្រះមិនអាចចាក់ដល់ដី​មានជីជាតិទេ​ ប៉ុន្តែ ចាក់ឫសនៅលើថ្មវិញ។ ដីថ្មមិនអាចជួយរុក្ខជាតិឲ្យលូតលាស់បានទេ។ ឫសរបស់អ្នកនោះនឹងងាប់ជាឆាប់។ «ឫសរបស់គាត់ចាក់ឫសនៅលើដីថ្ម»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេរុករកកន្លែងល្អនៅតាម​ផ្ទាំង​សិលាផ្សេងៗ

ពាក្យ «ពួកគេ» នៅទីនេះ សំដៅលើឫសរបស់មនុស្សដែលគ្មានព្រះ។ «ពួកគេរុករកដីដែលមានជីជាតិនៅក្នុងចំណោមថ្មដា» ឬ «ពួកគេស្វែងរកដីល្អនៅក្នុចំណោមថ្មដា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ប៉ុន្តែ ប្រសិនបើអ្នកនោះ ត្រូវបានបំផ្លាញចេញពី​កន្លែងរបស់​គេនោះ កន្លែងនោះនឹងបដិសេធគេ ហើយនិយាយថា៖ «ខ្ញុំមិនដែលឃើញអ្នកទេ»។

មនុស្សដែលគ្មានព្រះប្រៀបដូចជារុក្ខជាតិដែរ។ នៅពេលដែលវាត្រូវបានរើចេញពីថ្មដែលជាគ្រឹះរបស់វា នៅកន្លែងផ្សេងទៀតក៏មិនអាចដុះបានទៀតដែរ ព្រោះវាមិនអាចរីកស្គុះស្គាយនៅក្នុងដីដែលមានជីជាតិដែរ។ «ប្រសិនបើ គេត្រូវបានដកចេញពីកន្លែងរបស់គេ វានឹងលែងទទួលស្គាល់គេទៀតហើយ ដោយនិយាយថា៖ «ខ្ញុំមិនដែលឃើញអ្នកទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

កន្លែងនោះនឹងបដិសេធគេ ហើយនិយាយថា

សមត្ថភាពរបស់មនុស្សក្នុងការបដិសេធ និងនិយាយ ប្រៀបដូចជាដីថ្ម។ (សូមមើលៈ [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metaphor]])

ន្លែងរបស់​គេ

«ដីថ្ម»