km_tn/job/07/06.md

3.0 KiB

ព័ត៌មានទូទៅ

អ្នកនិពន្ធបន្តប្រើពាក្យប្រៀបធៀបនៅក្នុងខគម្ពីរនីមួយៗ ដើម្បីបង្ហាញពីគំនិតមួយ ដោយប្រើប្រយោគពីរផ្សេងគ្នា ក្នុងការបញ្ជាក់ពីអារម្មណ៍ទុក្ខលំបាកនៃជីវិត»។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ

«ជីវិតខ្ញុំកន្លងទៅលឿនខ្លាំងណាស់»។

ត្រល់

មនុស្សដែលធ្វើសំលៀកបំពាក់ដោយសារត្បាញជាមួយនឹងត្រល់​ ឬ អំបោះ

ត្រល់​របស់​អ្នក​ត្បាញ​

ត្រល់ជារបស់ដែលគេបោះទៅបោះមកយ៉ាងលឿននៅក្នុងម៉ាស៊ីន ឬ ឧបករណ៍សម្រាប់ធ្វើសំលៀកបំពាក់។

ពួកគេបោះទៅមកដោយគ្មានសង្ឃឹម

«វាបានមកដល់ទីបញ្ចប់ ជាមួយនឹងភាពអស់សង្ឃឹមទាំងស្រុង»។

ព្រះជាម្ចាស់នឹក​ចាំ​ផង​ថា ជីវិត​របស់​ទូលបង្គំ

ពាក្យថា «ព្រះជាម្ចាស់» ត្រូវបានបូករួមជាមួយនឹងឃ្លានេះ ដោយមនុស្សបានឮថា «នឹកចាំ» អាចយល់បានថា ព្រះជាម្ចាស់ជាអ្នកមានបន្ទូល។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជីវិត​របស់​ទូលបង្គំ ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ទេ

នៅក្នុងពាក្យប្រៀបធៀបនេះ លោកយ៉ូបប្រៀបធៀបពីទុក្ខលំបាកនៅក្នុងជីវិតរបស់គាត់ ទៅនឹងការដកដង្ហើម មួយដង្ហើម។ «ជីវិតរបស់ខ្ញុំខ្លីណាស់ ដូចជាដកដង្ហើមមួយដង្ហើយដូច្នេះដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)។

ភ្នែករបស់ទូលបង្គំនឹងមើលអ្វីល្អមិនឃើញទេ

«ទូលបង្គំនឹងមិនមានបទពិសោធជាមួយសុភមង្គលម្តងទៀតឡើយ»។