km_tn/job/06/24.md

2.7 KiB

សូម​បង្រៀនខ្ញុំ​ផង

កិរិយាសព្ទ «បង្រៀន» គឺជាទម្រង់បុរសទីពីរពហុវចនៈ។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ហើយ​ខ្ញុំ​នឹង​នៅ​ស្ងៀម

«ហើយខ្ញុំនឹងស្ងៀមស្ងាត់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

សូម​ប្រាប់​ខ្ញុំ​ឲ្យបានយល់ផង

របៀបបកប្រែផ្សេងទៀតៈ «សូមអ្នករាល់គ្នាជួបប្រាប់ខ្ញុំឲ្យយល់ផង»។ កិរិយាសព្ទនេះស្ថិតនៅក្នុងទម្រង់បុរសទីពីរពហុវចនៈ។

ពាក្យពិតឈឺចាប់ណាស់

កណ្ឌគម្ពីរ ULB និង UDB មានន័យផ្ទុយគ្នាសម្រាប់ឃ្លានេះ។ នេះដោយសារអត្ថន័យរបស់ភាសាហេព្រើរ ន័យទី ១) ពាក្យពិតឈឺចាប់នៅពេលបានឮវា ឬ​ទី២) ពាក្យរបស់មនុស្សពិតត្រង់មិនឈឺចាប់ពេលឮទេ។

ប៉ុន្តែ ការប្រកែកគ្នារបស់អ្នករាល់គ្នា តើអាច​បន្ទោស​អ្វី​លះដល់ខ្ញុំបាន?

លោកយ៉ូបប្រើសំណួរនេះ ដើម្បីស្តីបន្ទោសដល់មិត្តសម្លាញ់ ហើយបញ្ជាក់ថាអ្វីដែលពួកគេនិយាយមិនអាចអនុវត្តជាមួយនឹងលោកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហេតុផលអ្នករាល់គ្នាមិនអាចអនុវត្តជាមួយខ្ញុំបានទេ ទោះបីជាអ្នករាល់គ្នា ព្យាយាមកែតម្រង់ជាមួយខ្ញុំយ៉ាងខ្លាំងក្តី»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ការប្រកែកគ្នារបស់អ្នករាល់គ្នា

«ហេតុផលរបស់អ្នករាល់គ្នា» ឬ «ការអះអាងរបស់អ្នករាល់គ្នា» ប្រើក្នុងទម្រង់ជាបុរសទីពីរ ពហុវចនៈ។