km_tn/job/06/21.md

4.6 KiB

ព័ត៌មានទូទៅ

នៅក្នុងខទាំងនេះ លោកយ៉ូបសួរបួនសំណួរ ដើម្បីស្តីបន្ទោសមិត្តសម្លាញ់របស់លោក និងដើម្បីបញ្ជាក់ថា គាត់មិនសុំជំនួយពីពួកគេណាម្នាក់ទេ។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ដ្បិត ឥឡូវនេះ

លោកយ៉ូបប្រើឃ្លានេះ ដើម្បីណែនាំផ្នែកចម្បងនូវអ្វីដែលគាត់បាននិយាយ។

សម្លាញ់ទាំងអស់គ្នាមិនបានជួយអ្វីដល់ខ្ញុំទេ

«អ្នករាល់គ្នាមិនបានប្រព្រឹត្តដូចជាមិត្តសម្លាញ់របស់ខ្ញុំទេ»

បែរ​ជា​ភ័យ​ខ្លាច

«ហើយអ្នករាល់គ្នាខ្លាចថា ព្រះជាម្ចាស់អាចនឹងប្រព្រឹត្តអ្វីៗដូចជាអ្នកដែរ» (UDB)។ នៅទីនេះគម្ពីរ (UDB) បានលាក់ទាំងស្រុងនូវព័ត៌មានដែលមិត្តសម្លាញ់របស់គាត់ខ្លាចព្រះជាម្ចាស់ដាក់ទោសពួកគេ។

តើខ្ញុំ​បាននិយាយទៅកាន់អ្នកអស់គ្នាថា យក​របស់​អ្វី​មួយ​មក​ឲ្យ​ខ្ញុំ?

របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនបានសូមអ្វីពីអ្នករាល់គ្នាទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើអ្នករាល់គ្នាបានយកទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាមក​ជួយ​ខ្ញុំ​ទេ?

របៀបផ្សេងទៀតនៃការបកប្រែៈ «តើខ្ញុំបានសុំប្រាក់ពីអ្នករាល់គ្នាទេ?» ឬ «ខ្ញុំមិនបានសុំអ្នករាល់គ្នាឲ្យផ្តល់ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាមកក្នុងឃ្លាំងរបស់ខ្ញុំទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ជួយ​ខ្ញុំ ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ?

«បច្ចា‌មិត្តរបស់ខ្ញុំ» គឺជាពាក្យប្រៀបធៀបដែលជំនួសឲ្យអំណាចរបស់នរណាម្នាក់ ដែលប្រឆាំងជាមួយលោកយ៉ូបយ៉ាងខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនដែលសុំអ្នកណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាឲ្យសង្គ្រោះខ្ញុំពីខ្មាំងសត្រូវរបស់ខ្ញុំឡើយ» (UDB) (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-rquestion]])។

លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃនៃអ្នកសង្កត់សង្កិនខ្ញុំឬទេ?

«ពីដៃនៃអ្នកសង្កត់សង្កិនរបស់ខ្ញុំ» គឺជាពាក្យប្រៀបធៀបមួយដែលតំណាង​ឲ្យអំណាចរបស់នរណាម្នាក់ដែលប្រព្រឹត្តអាក្រក់ដាក់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមិនបានសុំអ្នករាល់គ្នាឲ្យសង្គ្រោះខ្ញុុំពីអស់អ្នកដែលប្រព្រឹត្តអាក្រក់ដាក់ខ្ញុំ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-rquestion]])

លោះ​ខ្ញុំ

«សង្គ្រោះខ្ញុំ»