km_tn/job/06/18.md

3.3 KiB

ក្បួន​អ្នក​ដំណើរ​តាមផ្លូវនោះ ពួកគេក៏បែរទៅម្ខាងដើម្បីទឹក

លោកយ៉ូបបន្តការពណ៌នារបស់គាត់ពីមិត្តសម្លាញ់របស់គាត់ ដែលមិនអាចទុកចិត្តបាន ដូចជាខ្សែទឹកដែលរីងស្ងួត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផ្លូវរបស់អ្នកដំណើរបានផ្លាស់ប្តូរដោយព្រោះស្វែងរកទឹក»។

ក្បួនអ្នកធ្វើដំណើរ

ឃ្លានេះអាចត្រូវបានបកប្រែថាៈ «ផ្លូវនៃក្បួនអ្នកដំណើរ» ឬ «ផ្លូវរបស់អ្នកដំណើរ» ឬ «អ្នកដំណើរ»។

ពួកគេចូល​ទៅ​វាល​រហោ‌ស្ថាន ហើយ​វិនាស​បាត់​បង់​អស់​ទៅ

«ពួកគេនឹងវង្វេង ហើយបន្ទាប់មកពួកគេនឹងស្លាប់»

ថេម៉ា

នេះគឺជាឈ្មោះរបស់ទីកន្លែង។ ប្រជាជនដែលនៅកន្លែងនោះប្រើក្បួនធ្វើដំណើរ ដើម្បីធ្វើពានិជ្ជកម្មជាមួយប្រជាជនផ្សេងទៀតពីទឹកដីផ្សេង។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ក្នុងការដែលក្បួន​អ្នក​ដំណើរ​ពី​ទឹកដីសេបា​នាំ​គ្នា សង្ឃឹម​លើ​វា

«ក្នុងពេលអ្នកដំណើរពីសេបាសង្ឃឹមមើលវា»

សេបា

នេះគឺជាឈ្មោះរបស់ទីកន្លែង។ ប្រជាជនដែលនៅកន្លែងនោះប្រើក្បួនធ្វើដំណើរ ដើម្បីធ្វើពានិជ្ជកម្មជាមួយប្រជាជនផ្សេងទៀតពីទឹកដីផ្សេង។ (សូមមើលៈ rc://*/ta/man/translate/translate-names)

សង្ឃឹម​លើ​អូរ​ទាំង​នោះ

«សង្ឃឹមលើវា» ឬ «ដាក់សេចក្តីសង្ឃឹមរបស់ពួកគេលើវា»

ពួក​គេ​បានខកចិត្ត ព្រោះ​តែពួកគេ​ទុក​ចិត្ត​ថានឹងបានទឹកពី​អូរ​ទាំង​នោះ។

«ពួកគេរង្វេង ដោយសារពួកគេបានទុកចិត្តថា ពួកគេអាចរកទឹកបាននៅទីនោះ»។

តែពួកគេត្រូវបានគេបោកប្រាស់។

របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ពួកគេបានខកចិត្ត» ឬ «ប៉ុន្តែ ពួកគេបានមិនបានស្កប់ចិត្តទេ»