km_tn/job/06/07.md

2.7 KiB

ព័ត៌មានទូទៅ

អ្នកនិពន្ធបន្តប្រើសំណួរបៀបធៀបនៅក្នុងខនីមួយៗ ដើម្បីបង្ហាញគំនិតមួយ ដោយប្រើប្រយោគពីរផ្សេងគ្នា ក្នុងការបញ្ហាក់ពីការឈឺចាប់យ៉ាងខ្លាំងរបស់លោកយ៉ូប និងលោកប្រាថ្នាចង់ស្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ខ្ញុំ​មិន​ចង់​បរិភោគ​អាហារ​ទាំង​នោះ​ទេ

ពាក្យ «អាហារ» សំដៅលើអាហារដែលគ្មានរសជាតិ។ នៅទីនេះ លោកយ៉ូបប្រើរូបភាពនៃអាហារដែលគ្មានរសជាតិ សម្រាប់ជីវិតរបស់លោកដែលស្ថិតនៅក្នុងស្ថានភាពអាក្រក់។

សូម​ឲ្យ​សំណូម​ពរ​របស់​ខ្ញុំ​បាន​សម្រេច ហើយ​សូម​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន តាម​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ។

របៀបផ្សេងទៀតនៃការបកប្រែៈ «ឱ សូមព្រះជាម្ចាស់បានធ្វើអ្វីដែលទូលបង្គំបានទូលព្រះអង្គទៅចុះ»។

សូម​ព្រះ‌ជាម្ចាស់​មេត្តា​កិន​កម្ទេច​ខ្ញុំ

របៀបផ្សេងទៀតនៃការបកប្រែៈ «សូមព្រះជាម្ចាស់ធ្វើតាមព្រះហឫទ័យរបស់ព្រះចុះ គឺកម្ទេចទូលបង្គំចុះ»។

សូម​ព្រះអង្គ​លាត​ព្រះ‌ហស្ត បង្ហើយ​អាយុ​ជីវិត​របស់​ខ្ញុំ​ទៅ​ចុះ!

របៀបផ្សេងទៀតនៃការបកប្រែៈ «សូមព្រះអង្គធ្វើការលឿនៗ ហើយកាត់ជីវិតរបស់ទូលបង្គំទៅ»។

សូម​ទ្រង់លាត​ព្រះ‌ហស្តរបស់ព្រះអង្គ

«លាតព្រះហស្តជាប្រញាប់» (សូមមើលៈ rc://*/ta/man/translate/figs-idiom)