km_tn/job/06/04.md

4.8 KiB

ព័ត៌មានទូទៅ

អ្នកនិពន្ធបន្តប្រើពាក្យប្រៀបធៀប នៅក្នុងខនីមួយៗនេះ ដើម្បីបង្ហាញពីគំនិតមួយ ដោយប្រើប្រយោគពីរផ្សេងគ្នា ដើម្បីបញ្ជាក់ពីការរងទុក្ខវេទនារបស់លោកយ៉ូប ប្រៀបដូចជាកន្លែងដែលគាត់អាចតវាបាន។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ដ្បិត​ ព្រួញ​របស់​អ្នកដែលខ្លាំងពូកែ​បាញ់​ទម្លុះ​ខ្ញុំ

នេះគឺជាពាក្យប្រៀបធៀបសម្រាប់ការឈឺចាប់របស់លោកយ៉ូប។ លោកបានប្រៀបធៀបការឈឺចាប់ទៅនឹងព្រួញដែលចាក់ទម្លុះរូបកាយរបស់លោក។

វិញ្ញាណរបស់ខ្ញុំពេញទៅដោយជាតិពុល

ពាក្យប្រៀបធៀបនៅតែបន្ត។ ការឈឺចាប់បានជ្រៀតចូលទៅក្នុងលោកយ៉ូបដល់ចំណុចស្នូលរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំមានអារម្មណ៍ឈឺចាប់ដល់ឆ្អឹងរបស់ខ្ញុំ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះជាម្ចាស់បានប្រមូលគ្នា​តម្រៀប​គ្នា​ប្រឆាំង​នឹង​ខ្ញុំ​

របៀបផ្សេងទៀតនៃការបកប្រែៈ «ការអាក្រក់ទាំងប៉ុន្មានដែលបានកើតឡើង បានប្រឆាំងជាមួយនឹងខ្ញុំនៅពេលមួយ»។

តម្រៀបគ្នា

«ដូចជាកងវរសេនាធំ» ឬ «ដូចជាទាហានមួយកងពល»។​

ពេល​មាន​ស្មៅ​ខៀវ​ខ្ចី​ស៊ី តើ​លា​ព្រៃ​ដែល​ស្រែក​ឬ​ទេ? ពេល​មាន​ចំបើង​ស៊ី តើ​គោ​ចេះ​តែ​រោទ៍​ដែរ​ឬ?

លោកយ៉ូបសួរសំណួរទាំងនេះដើម្បីបញ្ជាក់ថា លោកបានហេតុយ៉ាងល្អក្នុងការតវ៉ា។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើខ្ញុំត្រូវតវ៉ាទេ បើជីវិតរបស់ខ្ញុំអត់មានបញ្ហា?» ឬ «តើខ្ញុំតវ៉ាធ្វើអ្វី ប្រសិនបើ អ្វីៗគ្រប់យ៉ាងដំណើរការល្អ?» ឬ «ខ្ញុំមិនតវ៉ា ដោយឥតហេតុផលទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

លាស្រែក

«សម្លេងលាស្រែក»

គោ​រោទ៍​

សម្លេងគោ​រោទ៍​

ចំបើង

អាហាររបស់សត្វ

តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ? តើ​ផ្នែក​ស​របស់​ពង​មាន់​មាន​រស‌ជាតិ​ដែរ​ឬ?

ទោះបីជាអាហារ ឬស្ថានភាព នៅក្នុងជីវិតរបស់លោកប៉ូលឈឺចាប់យ៉ាងណា។ លោកយ៉ូបបានប្រៀបធៀបជីវិតរបស់គាត់ទៅនឹងរដូវកាល និងរស់ជាតិ។ «ជីវិតរបស់ខ្ញុំគ្មានជាតិប្រៃទេ វាដូចជាពងមាន់សដែលគ្មានរសជាតិ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើ​គេ​អាច​បរិភោគ​ម្ហូប​សាប ដោយ​មិន​បង់​អំបិល​កើត​ឬ?

សំណួរនេះ អាចបកប្រែបានជាប្រយោគសកម្មៈ «មនុស្សមិនអាចបរិភោគអាហារដែលមិនបានដាក់អំបិលនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)