km_tn/job/05/17.md

3.5 KiB

ព័ត៌មានទូទៅ

អ្នកនិពន្ធបន្តប្រើពាក្យប្រៀបធៀបនៅក្នុងខ ១៨ និង១៩ ដើម្បីបង្ហាញគំនិតមួយ ដោយប្រើប្រយោគពីរ ដើម្បីបញ្ជាក់ពីការដែលព្រះជាម្ចាស់វាយផ្ចាល និងព្យាបាល។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ព្រះ‌ជាម្ចាស់​កែតម្រូវ...​ស្ដី​បន្ទោស​ដល់អ្នកមានអំណាច។

ព្រះជាម្ចាស់បានដាក់រូបភាពនៃឪពុកម្តាយកែតម្រង់ និងវាយផ្ចាលកូនចៅ។

មានពរ

«បានទទួលក្តីមេត្តា»

កុំមើលងាយ

«កុំបដិសេធ» ឬ «កុំគិតថាគ្មានតម្លៃ»

ការវាយផ្ចាល

«ការប្រៀនប្រដៅ» ឬ «ការកែតម្រង់» ឬ «ការទូន្មានប្រដៅ» (UDB)។

ដ្បិត ព្រះ‌អង្គធ្វើ​ឲ្យ​របួស តែ​ព្រះអង្គ​នឹង​ព្យាបាល​មុខ​របួស​នោះ ព្រះអង្គធ្វើឲ្យរបួស ហើយបន្ទាប់មក ព្រះអង្គព្យាបាលដោយ​ព្រះ‌ហស្តរបស់​ព្រះអង្គ​ផ្ទាល់។

«ដ្បិត ព្រះអង្គធ្វើឲ្យរបួស ប៉ុន្តែ ព្រះអង្គព្យាបាលរបួសនោះ ព្រះអង្គបានវាយប្រដៅ ប៉ុន្តែ ព្រះអង្គព្យាបាលដោយ​ព្រះ‌ហស្តរបស់​ព្រះអង្គ​ផ្ទាល់។

ព្រះអង្គព្យាបាលដោយ​ព្រះ‌ហស្តរបស់​ព្រះអង្គ​ផ្ទាល់។

ពាក្យ «ព្រះអង្គព្យាបាលដោយ​ព្រះ‌ហស្តរបស់​ព្រះអង្គ​ផ្ទាល់» នៅទីនេះ តំណាងឲ្យព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះអង្គ​នឹងជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​លំបាក ចំនួន​ប្រាំ​មួយ​ដង និង​ទី​ប្រាំ‌ពីរផង គ្មានការ​អាក្រក់​នឹង​ពាល់លោកបានឡើយ។

ការប្រើចំនួនលើស ដូចជា «ប្រាំមួយ» និង «ប្រាំពីរ» សំដៅលើច្រើនដង ច្រើនសារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងសង្គ្រោះអ្នកចេញពីបញ្ហាម្តងហើយម្តងទៀត ពិតណា ពីមួយពេលទៅមួយពេល គ្មានការអាក្រក់ណាប៉ះអ្នកបានឡើយ។​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)