km_tn/job/05/14.md

3.6 KiB

ព័ត៌មានទូទៅ

អ្នកនិពន្ធបន្តប្រើពាក្យប្រៀបធៀបនៅក្នុងខគម្ពីរនីមួយៗ បង្ហាញពីគំនិតមួយ ដោយប្រើប្រយោគពីរផ្សេងគ្នា ក្នុងការបញ្ជាក់ពីរបៀបដែលព្រះជាម្ចាស់បន្ទាបអស់អ្នកដែលមានល្បិចកិច្ចកល ហើយសង្គ្រោះអស់អ្នកដែលក្រីក្រ។​ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ពួកគេជួបប្រទះភាពងងឹត នៅក្នុងពេលថ្ងៃ

មនុស្សមានល្បិចកិច្ចកល និងមនុស្សអាក្រក់ ដែលព្រះជាម្ចាស់បំភាន់ពួកគេ គឺនិយាយអំពីការដែលពួកគេជួបនឹងភាពងងឹតនៅពេលថ្ងៃដោយមិនបានរំពឹងទុក នៅពែលព្រះអាទិត្យកំពុងពេញកំដៅនៅលើមេឃដ៏ខ្ពស់។ ពួកគេមិនអាចធ្វើអ្វីបានតាមបំណងប្រាថ្នារបស់ពួកគេឡើយ ដោយសារពួកគេមិនអាចមើលឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលមានល្បិចកិច្ចកលគឺស្ថិតនៅក្នុងទីងងឹត ទោះបីជានៅពេលថ្ងៃត្រង់ក្តី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ស្ទាប

មានអារម្មណ៍ដូចជាមនុស្សពិការភ្នែក។

ថ្ងៃត្រង់

ពេលថ្ងៃត្រង់

ប៉ុន្តែ ព្រះអង្គ​សង្គ្រោះ​អ្នកក្រីក្រឲ្យ​រួច​ផុត​ពី​មុខ​ដាវ នៅក្នុង​ចង្កូមរបស់ពួកគេ

នៅទីនេះ និយាយពីការប្រមាថ និងការគំរាមកំហែងដែលមនុស្សបាននិយាយ ប្រៀបដូចជាដាវនៅក្នុងមាត់របស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រពីការគំរាមកំហែងនៃមនុស្សមានអំណាច» ឬ «ប៉ុន្តែ ព្រះអង្គសង្គ្រោះអ្នកក្រ នៅពេលអ្នកមានអំណាចគំរាមកំហែង​ឬប្រមាថពួកគេ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អំពើទុច្ចរិតបំបិទ​មាត់​របស់នាងផ្ទាល់

មនុស្សដែលនិយាយមិនពិត គឺនិយាយអំពីមនុស្សដែលទុច្ចរិតដោយខ្លួនឯង។ របៀបផ្សេងទៀតនៃការបកប្រែៈ «បៀបបីដូចជា អំពើទុច្ចរិតបំបិទមាត់របស់នាងផ្ទាល់» (សូមមើលៈ rc://*/ta/man/translate/figs-personification)