km_tn/job/05/04.md

3.1 KiB

ព័ត៌មានទូទៅ

ខគម្ពីរទាំងនេះ ធ្លាប់ប្រើពីមុនជាពាក្យប្រៀបធៀប នៅត្រង់នេះ បានបញ្ជាក់ពីវិធីគិតផ្សេងគ្នា ដែលកូនចៅរបស់មនុស្សល្ងីល្ងើនឹងមិនមានសុវត្តិភាពទេ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

កូនរបស់គាត់គឺនៅឆ្ងាយពីទីសុវត្តិភាព

«របស់គាត់» នៅទីនេះ សំដៅលើមនុស្សល្ងីល្ងើ ឬមនុស្សល្ងង់នៅក្នុងជំពូក ៥:១។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅរបស់ពួកគេគ្មានសុវត្តិភាពទេ»។

ត្រូវបានគេជាន់កម្ទេច

ត្រូវ​បានជាន់កម្ទេចនៅទីនេះ សំដៅលើការសង្កត់សង្កិន ត្រូវគេកេងចំណេញ នៅកន្លែងកាត់ក្តី។ គំនិតនេះអាចដាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មាននរណាម្នាក់ជាន់កម្ទេចពួកគេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ទ្វារក្រុង

ទ្វារក្រុង មានមុខងារដូចជាកន្លែងកាត់ក្តី ជាកន្លែងដែលដោះស្រាយជម្លោះ និងជាកន្លែងជំនុំជម្រះក្តី។

ឥត​មាន​អ្នក​ណា​ម្នាក់​ជួយ​ពួកគេឡើយ។

«គ្មាន​អ្នក​ណា​ម្នាក់ជួយ​កូនចៅរបស់មនុស្សលី្ងល្ងើចេញពីទុក្ខលំបាករបស់ពួកគេឡើយ។

ពួកគេស៊ីវា ទោះបីជាមាន​បន្លា​ជុំ‌វិញ​ក៏ដោយ

ឃ្លានេះ ប្រហែលជាសំដៅទៅលើផ្នែកមួយនៃចម្ការ ជាកន្លែងដែលគ្រាប់ពូជដុះមិនល្អ ដោយសារបន្លាជុំវិញ។

អ្នកស្រេកឃ្លានចង់បានទ្រព្យសម្បត្តិរបស់ពួកគេ។

ពាក្យ មនុស្សលោភនៅទីនេះ ប្រៀបដូចជាមនុស្សដែលស្រែកឃ្លាន ហើយទ្រព្យសម្បត្តិរបស់មនុស្សដែលល្ងីល្ងើ និយាយប្រៀបដូចជាអ្វីមួយដែលគេផឹក។​