km_tn/job/04/07.md

5.7 KiB

តើ​មនុស្ស​ណា​ដែល​នឹងវិនាស នៅពេលគាត់ជាមនុស្សគ្មានកំហុស?

លោក​អេលី‌ផាសប្រើសំណួរនេះដើម្បីបំផុសគំនិតលោកយ៉ូប ឲ្យស្វែងរកបាបនៅក្នុងជីវិតរបស់គាត់ (ព្រះជាម្ចាស់ជាចៅក្រមសុចរិត) នេះជាលទ្ធផលនៃអំពើបាបរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាត្រូវវិនាស នៅពេលគាត់ជាមនុស្សគ្មានកំហុសនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើពេលណាដែល​មនុស្ស​ទៀងត្រង់​បាន​វិនាសនោះ?

សំណួរនេះក៏នៅក្នុងន័យបង្កើតសេចក្តីថ្លែងដែរ ហើយអាចដាក់នៅក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មានមនុស្សទៀងត្រង់ណាម្នាក់ត្រូវវិនាសនោះទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] and [[rc:///ta/man/translate/figs-activepassive]])

ត្រូវវិនាស

ពាក្យ ត្រូវវិនាសនៅទីនេះ សំដៅលើការត្រូវបំផ្លាញ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អ្នកដែលភ្ជួររាស់...សាបព្រោះការអាក្រក់...នឹងចូតកាត់

នៅទីនេះ សកម្មភាពនៃការភ្ជួរ និងសាបព្រោះសំដៅលើការធ្វើមួយដល់អ្នកផ្សេងឲ្យមានបញ្ហា។ សកម្មភាពនៃការច្រូតកាត់ សំដៅលើការទទួលរងការឈឺចាប់ កើតឡើងដោយសារអំពើដែលគាត់បានធ្វើ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គឺ​ពួក​គេ​វិនាស ដោយ‌សារ​ព្រះ‌ពិរោធ​របស់ ព្រះ‌ជាម្ចាស់​ដែល​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។

អ្នកនិពន្ធពន្យល់ពីគំនិតមួយ ដោយប្រើប្រយោគពីផ្សេងគ្នា។ នេះគឺជាបែបបទនៃកំណាព្យរបស់ជនជាតិហេព្រើរ ប្រើសម្រាប់បញ្ជាក់ ឬអំណះអំណាង ការបង្រៀន ឬសម្រាប់ការទាំងបីនេះ។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ខ្យល់ដង្ហើមរបស់ព្រះជាម្ចាស់

ឃ្លានេះ អាចសំដៅលើសកម្មភាពដែលព្រះជាម្ចាស់មានបន្ទូលបង្គាប់ចេញមក។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ព្រះ‌ពិរោធ​របស់ព្រះ‌អង្គ​បក់​បោក​មក​លើ​ពួក​គេ ដូច​ព្យុះ​សង្ឃរា។

ការបង្ហាញសំណើនៅទីនេះ ជាខ្យល់ដង្ហើមយ៉ាងខ្លាំង ដែលពេលខ្លះមនុស្សដកចេញពីច្រមុះ ពេលគាត់ខឹងជាខ្លាំង។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្យល់ដង្ហើម...សន្ទុះខ្លាំង

ឃ្លាទីពីរសង់លើឃ្លាទីមួយ។ ពួកគេបង្កើតចំណុចតែមួយ ដោយប្រើន័យដែលធ្វើឲ្យឆាប់យល់។ «ដោយកំសួលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ពួកគេនឹងស្លាប់ ជាខ្យល់គំហុកយ៉ាងខ្លាំងនៃសេចក្តីក្រោធរបស់ព្រះអង្គ នឹងបំផ្លាញពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

វិនាស...ដូចព្យុះសង្ឃរា

នៅក្នុងឃ្លាទីពីរសរសេរជាន់លើឃ្លាទីមួយ។ ដោយប្រើន័យដែលធ្វើឲ្យងាយយល់។ «ដោយកំសួលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ពួកគេនឹងស្លាប់ ជាខ្យល់គំហុកយ៉ាងខ្លាំងនៃសេចក្តីក្រោធរបស់ព្រះអង្គ នឹងបំផ្លាញពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួកគេនឹងត្រូវបំផ្លាញ

នឹងត្រូវបំផ្លាញ ឬត្របាក់លេបនៅទីនេះ សំដៅលើការទទួលរងការសម្លាប់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)