km_tn/job/03/08.md

3.8 KiB

និង​ត្រូវ​បណ្ដាសា​របស់​គ្រូ​ដាស់​ស្ដេច​ក្រពើ

ប្រហែលជានៅទីនេះយ៉ូបសំដៅទៅលើគ្រូអាបធ្មប់ និងគ្រូមន្តអាគមដែលគាត់ជឿថានឹងអាចដាស់ឲ្យស្ដេចក្រពើឲ្យឡើងបង្កភាពវឹកវរ។ ស្ដេចក្រពើជាប្រភេទសត្វដែលគេស្គាល់នៅសម័យបុរាណទេវកថានៅភាគខាងកើត​ដែលគេបានគិតថាវាទទួលខុសត្រូវក្នុងការបំផ្លាញ់គ្រប់គ្រប់យ៉ាង គ្មានសណ្ដាប់ធ្នាប់ និងបង្កការច្របូកច្របល់។

សូម​ឲ្យ​ផ្កាយ​ព្រឹក​ប្រែ​ជា​ងងឹត​សូន្យ

សំដៅទៅលើភពដែលតែងតែមើលឃើញបន្ទាប់ពីងងឹងទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យផ្កាយដែលរះមកជាពន្លឺថ្ងៃមុននោះទៅជាងងឹតចុះ»

យប់​នោះ​រង់‌ចាំ​ពន្លឺ តែ​មិន​ឃើញ​ពន្លឺ​មក​ទេ

ថ្ងៃនៃការចាប់កំណើតរបស់យ៉ូបនិយាយប្រៀបទៅមនុស្សដែលកំពុងស្វែករកអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យថ្ងៃនោះជាទីសង្ឃឹមនៃពន្លឺ តែមិនមានពន្លឺនោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-personification

ហើយ​ក៏​មិន​ឃើញ​អរុណ‌រះ​ដែរ

ំពាក្យអរុណ‌រះនិយាយសំដៅលើត្របកភ្នែកដូចដែលមនុស្សមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយក៏មិនឃើញពន្លឺដំបូងដែលរះមកដែរ» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ដ្បិត ​យប់​នោះ​ពុំ​បាន​ឃាត់​ខ្ញុំ​មិន​ឲ្យ​កើត

ផ្ទៃរបស់ស្រី្តនិយាយប្រៀបទៅនឹងធុងស្តុកមួយដែលមានទ្វារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិត នៅថ្ងៃនោះ មិនអាចបិទផ្ទៃម្ដាយរបស់ខ្ញុំទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​ក៏​មិន​បាន​បញ្ចៀស​ទុក្ខ​លំបាក​នេះ យកចេញ​ពី​ភ្នែករបស់​ខ្ញុំ​ដែរ

ថ្ងៃកំណើតរបស់យ៉ូបនិយាយប្រៀបទៅមនុស្សដែលអាចលាក់បិទបាំងអ្វីមួយ។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

​ពី​ភ្នែករបស់​ខ្ញុំ​ដែរ

ពាក្យ «ភ្នែក» សំដៅលើមនុស្សដែលអាចមើលឃើញតាមពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)