km_tn/job/03/06.md

3.5 KiB

សូម​ឲ្យ​ភាព​ងងឹត គ្រប​បាំង​វា​

ជាថ្មីម្ដងទៀតភាពងងឹតនៅត្រង់នេះបាននិយាយប្រៀបទៅមនុស្សដែលអាចចាប់ហើយកាន់ពេលយប់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យភាពងងឹតយ៉ាងក្រាស់គ្រប់បាំងវាទៅ» (សូមមើលៈ rc://*/ta/man/translate/figs-personification)

​ភាព​ងងឹត

«ងងឹតខ្លាំង» ឬ «ងងឹតសូន្យឈឹង»

សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​

ពាក្យ «វា» សំដៅលើយប់ដែលយ៉ូបកើត ឬកំណើតរបស់យ៉ូប។ នៅយប់ដែលយ៉ូបចាប់កំណើតនិយាយប្រៀបទៅនឹងមនុស្សដែលមិនមានអំណរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យយប់នោះរលាយបាត់ចេញពីតារាពេលវេលាទៅ»។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

សូម​កុំ​ឲ្យ​គេ​រាប់​បញ្ចូល​យប់​នោះ​ទៅ​ក្នុង ខែ និង​ឆ្នាំ​ឡើយ

យប់នោះនិយាយប្រៀបទៅមនុស្សដែលអាចដើរបាន។ របៀបផ្សេងទៀតនៃការបកប្រែ: «សូមកុំឲ្យអ្នកណាម្នាក់រាប់បញ្ចូលថាជាចំនួនឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-personification)

សូម​ឲ្យ​យប់​នោះ​ប្រៀប​បាន​នឹង​ស្ត្រី​អារ

នៅយប់ដែលយ៉ូបកើតនិយាយប្រៀបទៅនឹងស្រ្ដីម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមកុំឲ្យមានកូនណាមួយនឹងកើតមកនៅយប់នោះឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-personification)

ហើយ​ក៏​កុំ​ឲ្យ​មាន​សម្រែក​អរ​សប្បាយនៅ​យប់​នោះ​ដែរ

ត្រង់នេះ នៅយប់ដែលយ៉ូបកើតនោះនិយាយប្រៀបទៅនឹងពេលវេលាដែលវានៅតែអាចឲ្យណរណាម្នាក់អរសប្បាយដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមកុំឲ្យឮសម្រែកអរសប្បាយនៅពេលកូនប្រុសនោះកើតឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្រែក​អរ​សប្បាយ

នៅត្រង់នេះសំលេងសំដៅលើមនុស្សដែលអរសប្បាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមកុំឲ្យអ្នកណាម្នាក់អរសប្បាយក្នុងវាម្ដងទៀតនោះឡើយ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)