km_tn/job/02/04.md

3.0 KiB

ស្បែក​ទល់​ស្បែក

«ស្បែក» គឺជាការប្រៀបធៀបពីជីវិតរបស់យ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនឹងធ្វើរឿងទាំងអស់ដើម្បីឲ្យរួចជីវិតរបស់គេ​ បើទោះបីជាត្រូវបាត់បង់ទ្រព្យសម្បត្តិ និងអ្នកជាទីស្រឡាញ់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

សូមលូក​ព្រះហស្ដធ្វើ​ឲ្យ​រូប​កាយ​គាត់​ឈឺ​ចាប់​ នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន

សាតាំងមានន័យថា បើសិនជាព្រះបំផ្លាញយ៉ូប ទ្រង់នឹងឃើញពីការដែលឆ្លើយតបរបស់យ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «តែពេលនេះ បើទ្រង់លូកព្រះហស្ដរបស់ទ្រង់ ហើយពាល់ឆ្អឹង និងរូបកាយគាត់ ទ្រង់នឹងទតឃើញថាគាត់នឹងប្រមាថទ្រង់នៅចំពោះព្រះភក្ររបស់ទ្រង់»

លូក​ព្រះហស្ដ

ពាក្យ «ព្រះហស្ដ» សំដៅលើអំណាចចេស្ដារបស់ព្រះ។ «តែឥឡូវនេះសូមប្រើអំណាចរបស់ទ្រង់» សូមបកប្រែឲ្យដូចនៅក្នុងជំពូក ១:៩។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ធ្វើ​ឲ្យ

ពាក្យ «ធ្វើ​ឲ្យ» បង្ហាញពីសកម្មភាពនៃសេចក្ដីអត្តរាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បំផ្លាញ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

​រូប​កាយ​គាត់​ឈឺ​ចាប់

ការបង្ហាញនេះសំដៅលើរូបកាយរបស់យ៉ូប។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

គាត់​មុខ​ជា​ប្រមាថ​ព្រះអង្គ​មិន​ខាន

សូមបកប្រែឲ្យដូចនៅក្នុងជំពូក ១:៩

ចំពោះព្រះភក្ត្ររបស់ទ្រង់

សំដៅលើពេលដែលព្រះយកព្រះទ័យទុកដាក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងព្រះសណ្ដាប់របស់ទ្រង់»​ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)