km_tn/job/01/09.md

6.7 KiB

តើ​យ៉ូប​ពិត​ជា​​កោត​ខ្លាច​ព្រះអង្គ​ដោយ​គ្មានហេតុ​ឬ?

តើ​យ៉ូប​ពិត​ជា​​កោត​ខ្លាច​ព្រះអង្គ​ដោយ​គ្មានហេតុ​ឬ? សាតាំង​ឆ្លើយ និង​ព្រះ‌អម្ចាស់​វិញ​ដោយការបង្ហាញ ហើយឆ្លើយនូវសំណួរខ្លួនឯងគេ។ សាតាំងនិយាយថា លោកយ៉ូបស្ដាប់បង្គាប់ព្រះជាម្ចាស់ពីព្រោះព្រះប្រទានព្រះពរដល់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកយ៉ូបមានហេតុផលក្នុងការស្ដាប់តាមបង្គាប់ព្រះ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើមិនមែនព្រះអង្គ​បានការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មានទេឬ?

សាតាំងអះអាងពីកាពិតជាក់ស្ដែងដើម្បីគាំទ្រការជំទាស់របស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់បានការពារយ៉ូប ក្រុមគ្រួសាររបស់យ៉ូប ហើយអ្វីគ្រប់យ៉ាងដែលជារបស់យ៉ូប» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើមិនមែនព្រះអង្គ​បានការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់

រនាំងការពារប្រៀបដូចជាជញ្ជាំង ឬក៏របងនៅព័ទ្ធជុំដើម្បីការទឹកដីមួយកន្លែង ព្រះបានបាំងព័ទ្ធជុំវិញដោយព្រះហស្ដការពាររបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ការពារយ៉ូប និងផ្ទះរបស់យ៉ូប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចម្រើន​ក្នុងដៃ​ដែលគាត់​ធ្វើ

«គ្រប់អ្វីទាំងអស់ដែលលោកយ៉ូបធ្វើ»

ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ មានចំនួនច្រើនទឹកដីគាត់ដែរ

«លោកមានហ្វូងសត្វកាន់តែចម្រើនឡើងនៅលើទឹកដី»

ប៉ុន្តែ ពេលនេះ​ព្រះអង្គ​លូកព្រះហស្ដបំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​គាត់​នឹង​ប្រមាថ​ព្រះអង្គជា​មិន​ខាន

សាតាំងចង់និយាយថា ប្រសិនបើ ព្រះបំផ្លាញយ៉ូប នោះទ្រង់នឹងទតឃើញពីការឆ្លើយតបរបស់យ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ ពេលនេះ ប្រសិនបើ ទ្រង់លូកព្រះហស្ដ ហើយបំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះទ្រង់នឹងទតឃើញថាគាត់នឹងប្រមាថព្រះភក្ត្ររបស់ទ្រង់»

ប៉ុន្តែ ពេលនេះ​ព្រះអង្គ​លូកព្រះហស្ត

ពាក្យ «ព្រះហស្ត» សំដៅលើអំណាចចេស្តារបស់ព្រះ «ប៉ុន្តែ ពេលនេះសូមប្រើអំណាចចេស្ដារបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន

ពាក្យ ​«បំផ្លាញ» បង្ហាញពីកិច្ចការដែលអត្តរាយ ឬក៏បំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើឲ្យអត្តរាយនូវ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន» ឬ «បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះភក្ត្រព្រះអង្គ

សំដៅលើពេលដែលព្រះយកព្រះទ័យទុកដាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្នុងព្រះសណ្ដាប់របស់ទ្រង់»

មើល៍

«ចូរមើល» ឬ «ចូរយកចិត្តទុកនូវអ្វីដែលយើងនឹងប្រាប់ដល់អ្នក»

អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​ដៃឯងស្រាប់​ហើយ

ពាក្យ «ដៃ» បង្ហាញពីនរណាម្នាក់មានអំណាចគ្រប់គ្រងលើអ្វីមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមានអំណាចគ្រប់គ្រងលើអ្វីដែលគាត់មាន» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ឯងអាចបំផ្លាញគាត់

«អាចបំផ្លាញរាងកាយគាត់» របៀបផ្សេងទៀតនៃការបកប្រែៈ «តែកុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ» ឬ «តែកុំ​ប៉ះ‌ពាល់​រាងកាយគាត់ឲ្យ​សោះ»

បាន​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ

«បាន​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ» ឬ «ចាកចេញពីព្រះអម្ចាស់ទៅ»