km_tn/jhn/21/24.md

2.2 KiB

ព័ត៌មាន​ទូទៅ:

នេះជាចុងបញ្ចប់នៃដំណឹងល្អរបស់យ៉ូហាន។ នៅទីនេះអ្នកនិពន្ធគឺសាវ័កយ៉ូហាន ដែលនិយាយពីសេចក្តីបញ្ចប់របស់ខ្លួនគាត់ និងអ្វីដែលគាត់បានសរសេរនៅក្នុងកណ្ឌគម្ពីរនេះ។

ពួកសិស្ស

«សិស្សរបស់យ៉ូហាន»

ធ្វើបន្ទាល់សេចក្តីទាំងនេះ

នៅទីនេះ «ធ្វើបន្ទាល់» មានន័យថា គាត់បានឃើញអ្វីមួយដោយខ្លួនឯង។ «អ្នកដែលបានឃើញរឿងទាំងអស់នេះ»

យើងដឹងថា

នៅទីនេះ «យើង» សំដៅទៅលើអ្នកដែលទុកចិត្តលើព្រះយេស៊ូ។ «យើងដែលជឿលើព្រះយេស៊ូដឹងថា»

ប្រសិនបើ កត់ត្រាសេចក្តីទាំងអស់

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ «ប្រសិនបើមាននរណាម្នាក់សរសេរការណ៍នេះទាំងអស់»

សូម្បីតែលោកីយ៍ទាំងមូលក៏មិនអាចទុកសៀវភៅនោះបានផង

ព្រះយេស៊ូបានធ្វើអស្ចារ្យជាច្រើនទៀត ជាជាងអ្វីដែលមនុស្សអាចសរសេរនៅក្នុងកណ្ឌគម្ពីរនេះ។ នៅទីនេះ យ៉ូហានប្រើពាក្យបន្ថែមសម្រាប់ការសង្កត់ន័យ។

អាចទុកសៀវភៅនោះបានផង

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ «សៀវភៅដែលមនុស្សអាចសរសេរអំពីអ្វីដែលព្រះអង្គបានធ្វើ»