km_tn/jhn/20/19.md

1.9 KiB

ព័ត៌មាន​ទូទៅ:

ឥឡូវនេះគឺល្ងាចហើយ ព្រះយេស៊ូបានលេចមកឯពួកសិស្ស។

ថ្ងៃនោះ គឺជាថ្ងៃទីមួយនៃសប្ដាហ៍

នេះសំដៅទៅលើថ្ងៃអាទិត្យ។

ទ្វារផ្ទះដែលពួកសិស្សនៅបានបិទ

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ពួកសិស្សបានចាក់សោទ្វារផ្ទះ ដែលពួកគេស្នាក់នៅ"

ព្រោះខ្លាចពួកយូដា

នៅទីនេះ "ជនជាតិយូដា" គឺសំដៅទៅលើមេដឹកនាំជនជាតិយូដា ដែលអាចចាប់ខ្លួនពួកសិស្ស។“ ដោយសារពួកគេខ្លាចមេដឹកនាំយូដា អាចចាប់ខ្លួនពួកគេ”

សូមឲ្យអ្នករាល់គ្នាប្រកបដោយសេចក្តីសុខសាន្ត

នេះគឺជាការស្វាគមន៍ជាទូទៅ ដែលមានន័យថា "សូមឲ្យព្រះជាម្ចាស់ប្រទានសេចក្តីសុខសាន្តដល់អ្នក" ។

ព្រះអង្គបានបង្ហាញព្រះហស្តរបស់ព្រះអង្គដល់ពួកគេ និងចំហៀងខ្លួនរបស់ព្រះអង្គដែរ

ព្រះយេស៊ូបានបង្ហាញស្នាមរបួសរបស់ព្រះអង្គដល់ពួកសិស្ស។ "ទ្រង់បង្ហាញស្នាមរបួសនៅលើដៃ និងចំហៀងខ្លួន"