km_tn/jhn/20/16.md

2.5 KiB

រ៉ាប៊ូនី

ពាក្យថារ៉ាបូនីមានន័យថា រ៉េប៊ី ឬគ្រូជាភាសាអារ៉ាប់ ដែលព្រះយេស៊ូនិងសិស្សរបស់ព្រះអង្គបាននិយាយ។

បងប្អូន

ព្រះយេស៊ូបានប្រើពាក្យ «បងប្អូន»ដើម្បីសំដៅលើៃសិស្សរបស់ព្រះអង្គ។

ខ្ញុំនឹងឡើងទៅឯព្រះបិតារបស់ខ្ញុំ និងជាបិតារបស់អ្នក ហើយព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់អ្នកដែរ

ព្រះយេស៊ូបានរស់ពីសុគតឡើងវិញហើយ ទ្រង់បានទាយថា ទ្រង់នឹងឡើងទៅស្ថានសួគ៌ ត្រឡប់ទៅឯព្រះបិតារបស់ព្រះអង្គ ដែលជាព្រះជាម្ចាស់។ “ ខ្ញុំហៀបនឹងត្រឡប់ទៅស្ថានសួគ៌ ដើម្បីនៅជាមួយព្រះបិតាខ្ញុំ និងជាព្រះបិតារបស់អ្នកទាំងអស់គ្នា ទៅឯព្រះជាម្ចាស់របស់ខ្ញុំ និងជាព្រះជាម្ចាស់របស់អ្នករាល់គ្នា”

ព្រះបិតារបស់ខ្ញុំ និងជាបិតារបស់អ្នក

ទាំងនេះជាងារសំខាន់ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះយេស៊ូ និងព្រះជាម្ចាស់ និងរវាងអ្នកជឿនិងព្រះជាម្ចាស់។

នាងម៉ារីអ្នកស្រុកម៉ាដាឡាបានមក ហើយប្រាប់ដល់ពួកសិស្សថា

ម៉ារីម៉ាក់ដាឡាបានទៅកន្លែង ដែលពួកសិស្សកំពុងស្នាក់នៅហើយប្រាប់ពួកគេពីអ្វី ដែលនាងបានឃើញនិងបាន ឮ។ “ម៉ារីម៉ាក់ដាឡាបានទៅកន្លែង ដែលពួកសិស្សនៅទីនោះហើយប្រាប់ពួកគេ”