km_tn/jhn/19/40.md

1.8 KiB

នៅកន្លែងដែលគេឆ្កាងព្រះអង្គនោះ មានសួនមួយ ហើយនៅក្នុងសួននោះមានផ្នូរថ្មីមួយដែលគ្មាននរណាយកសពមកដាក់នៅឡើយទេ

នៅទីនេះយ៉ូហានកំណត់ការផ្អាកនៅក្នុងដំណើររឿង ដើម្បីផ្តល់ព័ត៌សំខាន់ពីទីតាំងទីបញ្ចុះសព ដែលពួកគេនឹងបញ្ចុះសពព្រះយេស៊ូ។

នៅកន្លែងដែលគេឆ្កាងព្រះអង្គនោះ មានសួនមួយ

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ “ នៅកន្លែងដែលគេឆ្កាងព្រះយេស៊ូនោះ មានសួនច្បារមួយ”

ដែលគ្មាននរណាយកសពមកដាក់នៅឡើយទេ

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "មិនដែលបានបញ្ចុះសពនរណាម្នាក់នៅទីនោះឡើយ"

ដោយសារថ្ងៃនោះជាថ្ងៃរៀបចំរបស់សាសន៍យូដា

យោងទៅតាមច្បាប់យ៉ូដា គ្មាននរណាម្នាក់អាចធ្វើការបានទេ បន្ទាប់ពីថ្ងៃលិចនៅថ្ងៃសុក្រ។ នោះជាថ្ងៃចាប់ផ្ដើមនៃថ្ងៃសប្ប័ទ និងបុណ្យចម្លង “ បុណ្យចម្លងនឹងមកដល់ពេលល្ងាច”