km_tn/jhn/19/36.md

1.5 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងខទាំងនេះមានការផ្អាកពីដំណើររឿងសំខាន់ ដូចយ៉ូហានប្រាប់យើងអំពីរបៀប ដែលព្រឹត្តិការណ៍ទាំងនេះបានធ្វើឲ្យព្រះគម្ពីរបានសម្រេច។

ដើម្បីឲ្យបានសម្រេចតាមបទគម្ពីរថា

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ដើម្បីធ្វើឲ្យបានសម្រេចពាក្យ ដែលមាននរណាម្នាក់បានសរសេរនៅក្នុងបទគម្ពីរ"

គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបានបាក់ឡើយ

នេះជាការដកស្រង់ពីកណ្ឌគម្ពីរទំនុកតម្កើងជំពូក៣៤ អ្នកអាចបកប្រែក្នុងទម្រង់កិរិយាសកម្ម។ "គ្មាននរណាម្នាក់នឹងបំបាក់ឆ្អឹងណាមួយរបស់ព្រះអង្គទេ"

ពួកគេសម្លឹងមើលព្រះអង្គដែលត្រូវគេចាក់ទម្លុះ

នេះជាការដកស្រង់ចេញពីកណ្ឌគម្ពីរសាការីជំពូក១២ ។