km_tn/jhn/19/12.md

3.9 KiB

ពេលព្រះអង្គមានបន្ទូលឆ្លើយដូច្នេះ

ត្រង់នេះ“ ចម្លើយនេះ” សំដៅទៅលើចម្លើយរបស់ព្រះយេស៊ូ។ "ពេលពីឡាតឮចម្លើយរបស់ព្រះយេស៊ូ"

លោកពីឡាតចង់ដោះលែងព្រះអង្គ

ទម្រង់នៃការ«ព្យាយាម»នៅក្នុងឯកសារដើមបង្ហាញថា ពីឡាតបានព្យាយាម «ខំ» ឬ​ «ដដែលៗ» ដើម្បីដោះលែងព្រះយេស៊ូ។ "គាត់បានព្យាយាមយ៉ាងខ្លាំង ដើម្បីដោះលែងព្រះយេស៊ូ" ឬ "គាត់បានព្យាយាមម្តងហើយម្តងទៀត ដើម្បីដោះលែងព្រះយេស៊ូ"

ប៉ុន្តែ ពួកយូដាស្រែកឡើង

នៅទីនេះ "យូដា" សំដៅទៅលើអ្នកដឹកនាំជនជាតិយូដា ដែលប្រឆាំងនឹងព្រះយេស៊ូ។ នៅក្នុងច្បាប់ដើមទម្រង់នៃការ "ស្រែក" បង្ហាញថា ពួកគេស្រែក ឬស្រែកម្តងហើយម្តងទៀត។ “ តែពួកមេដឹកនាំសាសន៍យូដានៅតែបន្ដស្រែក”

លោកមិនមែនជាមិត្តសម្លាញ់របស់ស្តេចសេសាឡើយ

"អ្នកកំពុងប្រឆាំងសេសារ" ឬ "អ្នកកំពុងប្រឆាំងនឹងអធិរាជ"

តាំងខ្លួនឯងជាស្តេច

"អះអាងថាគាត់ជាស្តេច"

គាត់បាននាំព្រះយេស៊ូចេញក្រៅ

នៅទីនេះ "គាត់" សំដៅទៅលើលោកពីឡាត និងជាអ្នករួមគំនិត "លោកពីឡាត់បានបញ្ជាទាហាន" ។ “ គាត់បានបញ្ជាឲ្យទាហាននាំព្រះយេស៊ូចេញមក”

អង្គុយចុះ

មនុស្សសំខាន់ដូចជាលោកពីឡាតបានអង្គុយ នៅពេលពួកគេបំពេញភារកិច្ចជាផ្លូវការ រីឯមនុស្សដែលមិនសូវសំខាន់ក្រោកឈរ។

នៅលើកៅអីជំនុំជម្រះ

នេះជាកៅអីពិសេស ដែលមនុស្សសំខាន់ដូចជាលោកពីឡាត់អង្គុយ ពេលគាត់ធ្វើការកាត់ទោសជាផ្លូវការ។ បើភាសារបស់អ្នកមានវិធីពិសេសជាងនេះ ដើម្បីពិពណ៌នាអំពីសកម្មភាពនេះ អ្នកអាចប្រើវានៅទីនេះបាន។

ហៅថា៖ «ទៅលានក្រាលថ្ម»

នេះជាវេទិកាដែលមានថ្មពិសេសមួយ ដែលមានតែមនុស្សសំខាន់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យទៅ។ អាចបកប្រែជាទម្រង់កិរិយាសកម្ម។"នៅកន្លែងមួយដែលប្រជាជនហៅថា លានក្រាលថ្ម"

ភាសាហេប្រឺ

សំដៅទៅលើភាសា ដែលប្រជាជនអ៊ីស្រាអែលបាននិយាយ។