km_tn/jhn/18/28.md

2.7 KiB

ព័ត៌មាន​ទូទៅ:

នៅទីនេះ ដំណើររឿងវិលត្រឡប់មករកព្រះយេស៊ូវិញ។ ពួកទាហាន និងពួកអ្នកចោទប្រកាន់ព្រះយេស៊ូនាំព្រះអង្គទៅឯកៃផា។ ខ២៨ ផ្តល់ឲ្យយយើងនូវព័ត៌មានសំខាន់អំពីមូលហេតុ ដែលពួកគេមិនបានចូលក្នុងបន្ទាយ។

បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូពីលោកកៃផាស

បញ្ជាក់ថា ពួកគេកំពុងនាំព្រះយេស៊ូចេញពីផ្ទះរបស់កៃផា។ “ បន្ទាប់មក ពួកគេបាននាំព្រះយេស៊ូចេញពីផ្ទះរបស់កៃផាស”

ពួកគេមិនបានចូលទៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល ព្រោះបើធ្វើដូច្នោះ ពួកគេនឹងរាប់ជាមិនស្អាត

លោកពីឡាតមិនមែនជាជនជាតិយូដាទេ ដូច្នេះ បើមេដឹកនាំសាសន៍យូដាចូលក្នុងទីស្នាក់ការរបស់គាត់ គេមុខជាមិនស្អាត។ អាចរារាំងពួកគេមិនឲ្យ ធ្វើបុណ្យចម្លងបាន។ អ្នកអាចបកប្រែអវិជ្ជមានទ្វេដងក្នុងទម្រង់វិជ្ជមាន។ “ ពួកគេបាននៅខាងក្រៅទីស្នាក់ការរបស់លោកពីឡាតព្រោះពីឡាតជាសាសន៍ដទៃ។ ពួកគេមិនចង់ធ្វើឲ្យមិនស្អាតឡើយ”

ប្រសិនបើ បុរសនេះ មិនបានធ្វើការអាក្រក់ទេ យើងនឹងមិននាំគាត់មកប្រគល់ឲ្យលោកទេ

អ្នកអាចបកប្រែជាអវិជ្ជមានទ្វេដងនេះក្នុងទម្រង់វិជ្ជមាន។ "បុរសនេះជាមនុស្សអាក្រក់ ហើយយើងត្រូវនាំគាត់មករកអ្នកឲ្យទទួលទណ្ឌកម្ម"

នាំគាត់មកប្រគល់ឲ្យ

ឃ្លានៅទីនេះមានន័យថា ប្រគល់ទៅឲ្យសត្រូវ។