km_tn/jhn/17/12.md

2.9 KiB

ទូលបង្គំនៅជាមួយពួកគេ ទូលបង្គំបានការពារពួកគេនៅក្នុងព្រះនាមរបស់ព្រះអង្គ

"នាម"នៅទីនេះ ជាការប្រៀបធៀប ដែលសំដៅទៅលើប្ញទ្ធានុភាព និងការការពាររបស់ព្រះជាម្ចាស់។ "ខ្ញុំបានការពារគេ ដោយការការពាររបស់ព្រះអង្គ"

មិនឲ្យនរណាម្នាក់ត្រូវវិនាសឡើយ​ លើកលែងតែកូននៃសេចក្តីវិនាសតែប៉ុណ្ណោះ

"មានតែមនុស្សម្នាក់ក្នុងចំណោមពួកគេ ដែលនឹងត្រូវវិនាស គឺកូនប្រុសនៃសេចក្តីវិនាស"

កូននៃសេចក្តីវិនាស

សំដៅទៅលើយូដាស ដែលក្បត់ព្រះយេស៊ូ។ "អ្នកដែលទ្រង់បានសម្រេចថា ជាអ្នកនឹងត្រូវវិនាស"

ដើម្បីឲ្យបទគម្ពីរបានសម្រេច

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ដើម្បីសម្រេចតាមទំនាយពីព្រះអង្គនៅក្នុងបទគម្ពីរ"

នៅក្នងលោកីយ៍

“លោកីយ៍”នៅទីនេះ ជាការប្រៀបធៀប សម្រាប់ប្រជាជនដែលរស់នៅលើពិភពលោក។

ដើម្បីឲ្យអំណររបស់ទូលបង្គំបានបំពេញនៅក្នុងពួកគេ

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ “ ដើម្បីព្រះអង្គផ្តល់អំណរដល់ពួកគេពេញលេញ”

លោកីយ៍...ដោយសារពួកគេមិនមែនចេញពីលោកីយ៍មក ...ទូលបង្គំដែរ មិនបានចេញពីលោកីយ៍មកទេ

“លោកីយ៍” នៅទីនេះ ជាការប្រៀបធៀប សំដៅទៅលើមនុស្ស ដែលប្រឆាំងនឹងព្រះជាម្ចាស់។ “ ប្រជាជនដែលប្រឆាំងព្រះអង្គ បានស្អប់អ្នកដើរតាមទូលបង្គំ ព្រោះពួកគេមិនមែនជារបស់អ្នកដែលមិនជឿ ដូចទូលបង្គំមិនមែនជាកម្មសិទ្ធិរបស់ពួកគេ។ "