km_tn/jhn/17/09.md

2.5 KiB

ទូលបង្គំមិនអធិស្ឋានឲ្យលោកីយ៍ទេ

ពាក្យ «លោកីយ»ត្រង់នេះ ជាពាក្យប្រៀបធៀប សំដៅទៅលើមនុស្ស ដែលប្រឆាំងនឹងព្រះជាម្ចាស់។ "ខ្ញុំមិនអធិស្ឋានជូនអ្នក ដែលមិនមែនជារបស់ព្រះអង្គទេ"

នៅក្នុងលោកីយ៍

ជាពាក្យប្រៀបធៀប ដែលសំដៅទៅលើការនៅលើផែនដី និងស្ថិតក្នុងចំណោមមនុស្ស ដែលប្រឆាំងនឹងព្រះជាម្ចាស់។ "ក្នុងចំណោមមនុស្ស ដែលមិនមែនជាកម្មសិទ្ធិរបស់ព្រះអង្គ"

ឱបិតាដ៏វិសុទ្ធអើយ សូមការពារពួកគេ.. ដើម្បីឲ្យពួកគេបានត្រឡប់ទៅជាតែមួយ ដូចយើងបានរួមគ្នាតែមួយដែរ

ព្រះយេស៊ូសុំឲ្យព្រះបិតាថែរក្សាអស់អ្នក ដែលទុកចិត្តលើព្រះអង្គ ដើម្បីឲ្យពួកគេអាចមានទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់។

ព្រះបិតា

ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។

សូមការពារពួកគេនៅក្នុងព្រះនាមព្រះអង្គ ដែលព្រះអង្គបានប្រទានមកទូលបង្គំ

ពាក្យ "នាម" នៅទីនេះ ជាការប្រៀបធៀប ដែលសំដៅទៅលើការការពារ និងការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ "រក្សាពួកគេនៅក្រោមការការពារនៃនាមរបស់ព្រះអង្គ ដូចទ្រង់បានការពារទូលបង្គំ" ឬ "ការពារពួកគេដោយអំណាចនៃនាមរបស់ព្រះអង្គ ដែលទ្រង់បានផ្តល់ឲ្យទូលបង្គំ"