km_tn/jhn/17/01.md

2.0 KiB

ឃ្លាភ្ជាប់៖

ភ្ជាប់ផ្នែកនៃសាច់រឿងពីជំពូកមុន។ ព្រះយេស៊ូមានបន្ទូលទៅអ្នកកាន់សិស្សរបស់ព្រះអង្គ ប៉ុន្ដែឥឡូវនេះទ្រងចាប់ផ្ដើមអធិស្ឋានទៅព្រះជាម្ចាស់។

ព្រះអង្គបានទតព្រះនេត្រឡើងទៅលើ ឯស្ថានសួគ៌

នេះជាពាក្យដែលមានន័យថាមើលទៅខាងលើ។ "ទ្រង់មើលទៅលើមេឃ" ។

ស្ថានសួគ៌

សំដៅទៅលើមេឃ។

ព្រះបិតាអើយ ...លើកតម្កើងព្រះបុត្រារបស់ព្រះអង្គ ដើម្បីឲ្យព្រះបុត្រាបានលើកតម្កើងព្រះអង្គវិញ

ព្រះយេស៊ូសុំឲ្យព្រះបិតាលើកតម្កើងព្រះអង្គ ដើម្បីទ្រង់អាចលើកកិត្ដិយសព្រះជាម្ចាស់។

ព្រះបិតា...ព្រះបុត្រា

ទាំងនេះជាងារសំខាន់ៗ ដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់ និងព្រះយេស៊ូ។

ពេលកំណត់បានមកដល់ហើយ

ពាក្យថា“ ពេលកំណត់”នៅទីនេះ ជាពាក្យប្រៀបធៀប សំដៅទៅលើពេលវេលា ដែលព្រះយេស៊ូត្រូវរងទុក្ខនិងសុគត។ “ ដល់ពេលដែលខ្ញុំត្រូវរងទុក្ខនិងសុគតហើយ”

លើមនុស្សលោក

សំដៅទៅលើមនុស្សទាំងអស់។