km_tn/jhn/16/08.md

2.8 KiB

ព្រះដ៏កម្សាន្តចិត្តយាងមក ព្រះអង្គបង្ហាញដល់លោកីយ៍កំហុសទាក់ទងនឹងបាប...សេចក្តីសុចរិត..ខ្ញុំត្រឡប់ទៅព្រះបិតាវិញ

នៅពេលព្រះវិញ្ញាណដ៏វិសុទ្ធយាងមក ទ្រង់ចាប់ផ្តើមបង្ហាញមនុស្សថា ពួកគេជាមនុស្សមានបាប។

ព្រះដ៏កម្សាន្តចិត្ត

សំដៅទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក១៤ ខ១៥ ។

លោកីយ៍

នេះជាពាក្យប្រៀបធៀប ដែលសំដៅទៅលើប្រជាជននៅលើពិភពលោកនេះ។

ទាក់ទងនឹងបាប ដោយសារពួកគេមិនជឿលើខ្ញុំ

"ពួកគេមានបាបដោយសារពួកគេមិនទុកចិត្តខ្ញុំ"

ទាក់ទងនឹងសេចក្តីសុចរិត ដោយសារខ្ញុំត្រឡប់ទៅព្រះបិតាវិញ

"ពេលខ្ញុំត្រឡប់ទៅរកព្រះជាម្ចាស់ ហើយពួកគេនឹងលែងឃើញខ្ញុំទៀត គេនឹងដឹងថា ខ្ញុំបានធ្វើអ្វីៗដែលត្រឹមត្រូវ"

ព្រះបិតា

ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។

ហើយទាក់ទងនឹងការជំនុំជម្រះ ដោយសារអ្នកគ្រប់គ្រងរបស់លោកីយ៍នេះនឹងត្រូវជំនុំជម្រះ

«ព្រះជាម្ចាស់នឹងទទួលខុសត្រូវចំពោះពួកគេ ហើយនឹងដាក់ទណ្ឌកម្មពួកគេ ចំពោះអំពើបាបរបស់ពួកគេ ដូចទ្រង់នឹងដាក់ទណ្ឌកម្មសាតាំង ដែលគ្រប់គ្រងពិភពលោកនេះដែរ»

អ្នកគ្រប់គ្រងរបស់លោកីយ៍នេះ

ត្រង់នេះ“ អ្នកគ្រប់គ្រង” សំដៅទៅលើសាតាំង។ "សាតាំងដែលគ្រប់គ្រងពិភពលោកនេះ" ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែនៅក្នុងជំពូក១២ ខ៣០ ។