km_tn/jhn/15/16.md

3.0 KiB

អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ

ព្រះយេស៊ូបានបញ្ជាក់ថា អ្នកដើរតាមព្រះអង្កមិនបានសម្រេចចិត្ដដោយខ្លួនឯង ដើម្បីក្លាយជាសិស្សរបស់ព្រះអង្គទេ។ "អ្នកមិនបានសម្រេចចិត្តក្លាយជាសិស្សរបស់ខ្ញុំឡើយ"

ចេញទៅហើយបង្កើតផល

នៅទីនេះ "ផល" ជាពាក្យប្រៀបធៀប តំណាងឲ្យជីវិតដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ “ ជីវិតដែលរស់នៅគាប់ព្រះហឫទ័យព្រះជាម្ចាស់”

ហើយផលរបស់អ្នករាល់គ្នាបាននៅជាប់ផង

"លទ្ធផលនៃអ្វីៗ ដែលអ្នកធ្វើគួរតែស្ថិតស្ថេរជារៀងរហូត"

អ្វីដែលអ្នករាល់គ្នាទូលសុំពីព្រះបិតាដោយនូវឈ្មោះខ្ញុំ ព្រះអង្គនឹងប្រទានមកអ្នករាល់គ្នា

នៅទីនេះ "ឈ្មោះ" ជាពាក្យប្រៀបធៀប តំណាងឲ្យសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ "ដោយសារអ្នកជាកម្មសិទ្ធិរបស់ខ្ញុំ អ្វីៗក៏ដោយដែលអ្នកសុំពីព្រះបិតា នោះទ្រង់នឹងប្រទានឲ្យអ្នកជាមិនខាន"

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់

ខ្ញុំបង្គាប់ការទាំងនេះមកអ្នករាល់គ្នា គឺឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក

សេចក្តីស្រឡាញ់ប្រភេទនេះកើតចេញពីព្រះជាម្ចាស់ហើយគឺចង់អ្នកដទៃបានសេចក្តីសុខ សូម្បីតែវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះយកចិត្ដទុកដាក់ចំពោះអ្នកដទៃ ទោះជាពួកគេធ្វើអ្វីក៏ដោយ។ "ខ្ញុំនិយាយម្តងទៀតនូវអ្វីដែលខ្ញុំបានបង្គាប់បញ្ជាអ្នករួចហើយ ចូរស្រឡាញ់គ្នាទៅវិញទៅមក" ។