km_tn/jhn/15/10.md

2.4 KiB

ប្រសិនបើ អ្នករាល់គ្នា ប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ខ្ញុំ អ្នករាល់គ្នានឹងនៅជាប់នឹងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចខ្ញុំ បានប្រព្រឹត្តតាមក្រឹត្យវិន័យរបស់ព្រះបិតាខ្ញុំដែរ ហើយខ្ញុំបាននៅជាប់ក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គដែរ

ពេលអ្នកដើរតាមព្រះយេស៊ូ ស្ដាប់បង្គាប់ព្រះអង្គ ពួកគេបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះអង្គ។ "នៅពេលអ្នកធ្វើអ្វីៗ ដែលខ្ញុំបានប្រាប់អ្នកឲ្យធ្វើ អ្នកកំពុងរស់នៅក្នុងសេចក្តីស្រឡាញ់របស់ខ្ញុំ ដូចខ្ញុំបានស្តាប់បង្គាប់ព្រះបិតាខ្ញុំ ហើយរស់នៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គ"

ព្រះបិតាខ្ញុំ

នៅទីនេះ "ព្រះបិតា" ជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។

ខ្ញុំបានប្រាប់ការទាំងនេះដល់អ្នករាល់គ្នា ដើម្បីឲ្យអំណររបស់ខ្ញុំបាននៅជាមួយអ្នករាល់គ្នា

"ខ្ញុំបានប្រាប់អ្នកអំពីរឿងទាំងនេះ ដើម្បីឲ្យអ្នកមានអំណរដូចគ្នានឹងអំណរ ដែលខ្ញុំមានដែរ"

ដើម្បីឲ្យអំណររបស់អ្នករាល់គ្នាបានពេញលក្ខណៈ

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ដើម្បីឲ្យអ្នកមានអំណរពេញលេញ" ឬ "ដើម្បីឲ្យអំណររបស់អ្នកមិនមានអ្វីដែលបាត់"