km_tn/jhn/15/05.md

3.5 KiB

ខ្ញុំជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក

ដើមទំពាំងបាយជូរ ជាពាក្យប្រៀបធៀបតំណាងឲ្យព្រះយេស៊ូ។ "មែក" ជាពាក្យប្រៀបធៀប តំណាងឲ្យអ្នកដែលទុកចិត្តលើព្រះយេស៊ូ ហើយជាកម្មសិទ្ធិរបស់ព្រះអង្គ។ "ខ្ញុំប្រៀបដូចជាដើមទំពាំងបាយជូរ ហើយអ្នកប្រៀបដូចជាមែក ដែលជាប់នឹងដើមទំពាំងបាយជូរ" ។

អ្នកណាដែលនៅជាប់ក្នុងខ្ញុំ ហើយខ្ញុំនៅក្នុងអ្នកនោះ

នៅទីនេះ ព្រះយេស៊ូបានបញ្ជាក់ថា អ្នកកាន់តាមព្រះអង្គបានចូលរួមជាមួយព្រះអង្គ ពេលទ្រង់ចូលរួមជាមួយព្រះជាម្ចាស់។ “ អ្នកណានៅជាប់នឹងខ្ញុំ ដូចខ្ញុំនៅជាប់នឹងព្រះបិតាខ្ញុំដែរ”

បង្កើតផលជាច្រើន

ពាក្យប្រៀបធៀបនៅទីនេះគឺជាមែកប្រកបដោយផ្លែផ្កា តំណាងឲ្យអ្នកជឿ ដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ ដូចគ្នានឹងមែក ដែលជាប់នឹងដើមទំពាំងបាយជូរដែរ នឹងបង្កើតផលជាច្រើន អ្នកនៅជាប់នឹងព្រះយេស៊ូ នឹងធ្វើអ្វីៗជាច្រើនដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ "អ្នកនឹងបង្កើតផ្លែច្រើន"

អ្នកនោះនឹងត្រូវបោះចោលទៅក្រៅ ដូចជាមែក

ជាពាក្យប្រៀបធៀបនៅទីនេះគឺជាមែក មិនបង្កើតផលតំណាងឲ្យអ្នក ដែលមិននៅជាប់នឹងព្រះយេស៊ូ។ អ្នកអាចបកប្រែជាទម្រង់កិរិយាសកម្ម។ “ អ្នកថែចម្ការបោះគាត់ចោល ដូចបោះចោលមែកឈើដែរ”

មែកទាំងនោះនឹងត្រូវឆេះអស់

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ភ្លើងឆេះពួកគេ"

ចូរសុំអ្វីៗតាមតែអ្នកប្រាថ្នាចុះ

ព្រះយេស៊ូបានបញ្ជាក់ថា អ្នកជឿត្រូវតែសុំឲ្យព្រះអង្គឆ្លើយតបការអធិស្ឋានរបស់ពួកគេ។ "សុំព្រះអង្គនូវអ្វីដែលអ្នកចង់បាន"

វានឹងបានសម្រេចដល់អ្នករាល់គ្នា

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ទ្រង់នឹងធ្វើវាសម្រាប់អ្នក"