km_tn/jhn/15/03.md

1.6 KiB

អ្នករាល់គ្នាបានស្អាតហើយ ដោយសារព្រះបន្ទូលដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា

ការប្រៀបធៀបដែលបង្កប់ន័យនៅទីនេះ ជា "សម្អាតមែក" ដែលលួស។ "ដូចជាអ្នកបានលួសចេញហើយធ្វើឲ្យមែកនោះស្អាត ព្រោះអ្នកបានធ្វើតាមអ្វីដែលខ្ញុំបានបង្រៀនអ្នក"

អ្នក

ពាក្យ "អ្នក" នៅទូទាំងអត្ថបទនេះជាពហុវចនៈ ហើយសំដៅទៅលើពួកសិស្សរបស់ព្រះយេស៊ូ។

រនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នករាល់គ្នា

"បើអ្នកនៅជាប់នឹងខ្ញុំ ខ្ញុំនឹងនៅជាប់នឹងអ្នកនោះ" ឬ "នៅជាប់នឹងខ្ញុំ ហើយខ្ញុំនឹងនៅជាប់នឹងអ្នក"

លុះត្រាតែនៅជាប់នឹងខ្ញុំ

ដោយស្ថិតនៅជាប់នឹងព្រះគ្រិស្ត អ្នកជាកម្មសិទ្ធិរបស់ព្រះអង្គ ។ "លុះត្រាតែអ្នកនៅជាប់នឹងខ្ញុំ ហើយពឹងផ្អែកលើខ្ញុំគ្រប់យ៉ាង" ។