km_tn/jhn/14/25.md

1.7 KiB

អ្នកកម្សាន្តចិត្ត

សំដៅទៅលើព្រះវិញ្ញាណដ៏វិសុទ្ធ។ សូមមើលពីរបៀប ដែលអ្នកបានបកប្រែនៅក្នុងជំពូក ១៤ ខ១៥ ។

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

នូវឈ្មោះខ្ញុំ

ពាក្យ "ឈ្មោះ"នៅទីនេះ ជាពាក្យប្រៀបធៀប ដែលតំណាងឲ្យប្ញទ្ធានុភាព និងសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ "ដោយសារតែខ្ញុំ" ឬ "សម្រាប់ជាប្រយោជន៍របស់ខ្ញុំ"

លោកីយ៍

«លោកីយ»ជាពាក្យប្រៀបធៀប ដែលតំណាងឲ្យមនុស្សដែលមិនស្រឡាញ់ព្រះជាម្ចាស់។

កុំឲ្យចិត្តរបស់អ្នករាល់គ្នាខ្វល់ខ្វាយឡើយ ហើយក៏កុំឲ្យភ័យខ្លាចដែរ

«មានចិត្តច្របូកច្របល់» ជាពាក្យមានន័យថា មានការថប់បារម្ភ ឬភ័យខ្លាចខ្លាំង។ នៅទីនេះ ព្រះយេស៊ូមានបន្ទូលអំពីដួងចិត្ត ប្រៀបដូចជាមនុស្ស។ «ដូច្នេះឈប់បារម្ភហើយកុំភ័យខ្លាច»