km_tn/jhn/14/23.md

2.8 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូឆ្លើយតបនឹងយូដាស (មិនមែនអ៊ីស្ការីយ៉ុតទេ) ។

ប្រសិនបើ អ្នកណាស្រឡាញ់ខ្ញុំ អ្នកនោះនឹងប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ

"អ្នកដែលស្រឡាញ់ខ្ញុំ នឹងធ្វើអ្វីដែលខ្ញុំបានប្រាប់ឲ្យធ្វើ"

ស្រឡាញ់

សេចក្តីស្រឡាញ់ប្រភេទនេះកើតចេញពីព្រះជាម្ចាស់ ហើយផ្តោតលើសេចក្តីល្អរបស់អ្នកដទៃ សូម្បីតែវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះយកចិត្ដទុកដាក់ចំពោះអ្នកដទៃ ទោះបីជាពួកគេធ្វើអ្វីក៏ដោយ។

ព្រះបិតារបស់ខ្ញុំ

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

យើងនឹងមករកអ្នកនោះ ហើយយើងនឹងតាំងទីលំនៅរបស់យើងជាមួយអ្នកនោះ

ព្រះបិតានិងព្រះបុត្រានឹងចែករំលែកជីវិតជាមួយអ្នក ដែលគោរពតាមអ្វីព្រះយេស៊ូបានបញ្ជា។ "យើងនឹងមករស់នៅជាមួយគេ ហើយនឹងមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយគេ"

ពាក្យដែលអ្នករាល់គ្នាបានឮមិនមែនជាពាក្យរបស់ខ្ញុំទេ ប៉ុន្តែ មកពីព្រះបិតាដែលចាត់ខ្ញុំឲ្យមក

"រឿងដែលខ្ញុំបានប្រាប់អ្នកមិនមែនជារឿង ដែលខ្ញុំសម្រេចចិត្តនិយាយដោយខ្លួនឯងទេ"

ពាក្យ

"ពាក្យ" នៅទីនេះជាពាក្យប្រៀបធៀបសម្រាប់សារ ដែលព្រះយេស៊ូបាននាំមកពីព្រះជាម្ចាស់។

ដែលអ្នករាល់គ្នាបានឮ

នៅទីនេះ ពេលព្រះយេស៊ូមានបន្ទូលថា "អ្នក" ទ្រង់កំពុងនិយាយទៅកាន់សិស្សទាំងអស់របស់ព្រះអង្គ។