km_tn/jhn/14/21.md

2.5 KiB

ស្រឡាញ់

សេចក្តីស្រឡាញ់ប្រភេទនេះកើតចេញពីព្រះជាម្ចាស់ ហើយផ្តោតលើសេចក្តីល្អរបស់អ្នកដទៃ ទោះបីវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះយកចិត្ដទុកដាក់ចំពោះអ្នកដទៃ ទោះជាពួកគេធ្វើអ្វីក៏ដោយ។

អ្នកណាដែលស្រឡាញ់ខ្ញុំ ព្រះបិតារបស់ខ្ញុំក៏ស្រឡាញ់អ្នកនោះដែរ

អ្នកអាចបកប្រែជាទម្រង់កិរិយាសកម្ម។ “ ព្រះបិតាខ្ញុំនឹងស្រឡាញ់អ្នកណា ដែលស្រឡាញ់ខ្ញុំ”

ព្រះបិតារបស់ខ្ញុំ

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

លោកយូដា (មិន​មែន​អ៊ីស្កា‌រីយ៉ុត​)

សំដៅទៅលើសិស្សម្នាក់ទៀត ដែលមានឈ្មោះយូដាសមិនមែនសំដៅទៅលើសិស្ស ដែលមកពីភូមិខេរ័ត្នដែលបានក្បត់ព្រះយេស៊ូទេ។

ហេតុអ្វីបានជាព្រះអង្គបង្ហាញអង្គទ្រង់ដល់យើង

ពាក្យថា“ បង្ហាញ”ត្រង់នេះ សំដៅទៅលើការបង្ហាញពីការអស្ចារ្យរបស់ព្រះយេស៊ូ។ "ហេតុអ្វីបានជាទ្រង់នឹងបង្ហាញអង្គទ្រង់ដល់យើង " ឬ "ហេតុអ្វីបានជាទ្រង់អនុញ្ញាតឲ្យយើងមើលថា ទ្រង់អស្ចារ្យប៉ុណ្ណា?"

មិនបង្ហាញដល់លោកីយ៍

នៅទីនេះ "លោកីយ" ជាពាក្យប្រៀបធៀ តំណាងឲ្យមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់។ "មិនមែនចំពោះអ្នកដែលមិនមែនជារបស់ព្រះជាម្ចាស់ទេ"