km_tn/jhn/14/12.md

2.2 KiB

ពិតណាស់

បកប្រែដូចនៅក្នុងជំពូក១​ ខ៤៩ ។

ជឿដល់ខ្ញុំ

មានន័យថា ជឿលើព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់។

អ្វីក្តីដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ

នៅទីនេះ "ឈ្មោះ" ជាពាក្យប្រៀបធៀបតំណាងឲ្យសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ "អ្វីក៏ដោយដែលអ្នកសុំ សូមប្រើសិទ្ធិអំណាចរបស់ខ្ញុំ"

ដើម្បីឲ្យព្រះបិតាបានទទួលសិរីរុងរឿងនៅក្នុងព្រះបុត្រា

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ដូច្នេះខ្ញុំអាចបង្ហាញដល់មនុស្សគ្រប់គ្នាថា ព្រះបិតាខ្ញុំអស្ចារ្យប៉ុណ្ណា"

ព្រះបិតា...ព្រះបុត្រា

ទាំងនេះគឺជាងារសំខាន់ៗដែលពិពណ៌នាអំពីទំនាក់ទំនងរវាងព្រះជាម្ចាស់និងព្រះយេស៊ូ។

ប្រសិនបើ អ្នករាល់គ្នាសុំអ្វីៗដោយនូវឈ្មោះខ្ញុំ ហើយខ្ញុំនឹងធ្វើវា

នៅទីនេះ "ឈ្មោះ" គឺតំណាងឲ្យសិទ្ធិអំណាចរបស់ព្រះយេស៊ូ។ "ប្រសិនបើអ្នកសុំខ្ញុំនូវអ្វីមួយ ក្នុងនាមជាអ្នកដើរតាមខ្ញុំ ខ្ញុំនឹងឲ្យវាដល់អ្នក" ឬ "អ្វីក៏ដោយដែលអ្នកសុំពីខ្ញុំ ខ្ញុំនឹងឲ្យ ព្រោះអ្នកជាកម្មសិទ្ធិរបស់ខ្ញុំ"