km_tn/jhn/14/10.md

2.3 KiB

ឃ្លាភ្ជាប់៖

ព្រះយេស៊ូសួរភីលីពនូវសំណួរមួយ បន្ទាប់មកទ្រង់បន្ដនិយាយទៅកាន់សិស្សទាំងអស់របស់ព្រះអង្គ។

តើអ្នករាល់គ្នាមិនជឿថា ...ក្នុងខ្ញុំទេឬអី?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់នៃសំណួរ ដើម្បីបញ្ជាក់ពីពាក្យរបស់ព្រះយេស៊ូទៅកាន់ភីលីព។ "អ្នកពិតជាគួរជឿ ... លើខ្ញុំ" ។

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

ពាក្យដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា ខ្ញុំមិនបាននិយាយចេញដោយសិទ្ធិអំណាចខ្លួនរបស់ខ្ញុំផ្ទាល់ទេ

"អ្វីដែលខ្ញុំកំពុងប្រាប់អ្នកមិនមែនមកពីខ្ញុំទេ" ឬ "ពាក្យដែលខ្ញុំប្រាប់អ្នកមិនមែនមកតាមរយៈខ្ញុំទេ"

ពាក្យដែលខ្ញុំនិយាយទៅកាន់អ្នករាល់គ្នា

"អ្នក"នៅទីនេះ ជាពហុវចនៈ។ ឥឡូវនេះ ព្រះយេស៊ូកំពុងមានបន្ទូលទៅកាន់សិស្សរបស់ព្រះអង្គទាំងអស់។

ខ្ញុំនៅក្នុងព្រះបិតា ហើយព្រះបិតានៅក្នុងខ្ញុំ

ពាក្យនេះមានន័យថា ព្រះបិតានិងព្រះយេស៊ូមានទំនាក់ទំនងពិសេស។ "ខ្ញុំនៅជាមួយព្រះបិតា ហើយព្រះបិតាក៏នៅជាមួយខ្ញុំដែរ" ឬ "ព្រះបិតាខ្ញុំនិងខ្ញុំគឺយើងតែមួយ"