km_tn/jhn/14/08.md

1.8 KiB

ព្រះអម្ចាស់អើយ សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង

“ ព្រះបិតា” ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

ខ្ញុំបាននៅជាមួយអ្នកអស់រយៈពេលយ៉ាងយូរ ហើយអ្នកនៅតែមិនស្គាល់ខ្ញុំទៀត ភីលីព?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់សំណួរ ដើម្បីបន្ថែមការសង្កត់ន័យទៅលើពាក្យរបស់ព្រះយេស៊ូ។ "ភីលីព ខ្ញុំបាននៅជាមួយអ្នកអស់រយៈពេលជាយូរមកហើយ។ អ្នកគួរតែស្គាល់ខ្ញុំឥឡូវនេះ!"

អស់អ្នកណាដែលឃើញខ្ញុំ ឃើញព្រះបិតាដែរ

ឃើញព្រះយេស៊ូជាព្រះបុត្រា គឺឃើញព្រះបិតា។ “ ព្រះបិតា” ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

តើអ្នកអាចនិយាយថា៖ «សូមបង្ហាញព្រះបិតាឲ្យយើងខ្ញុំឃើញផងដូចម្តេចកើត?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់នៃសំណួរ ដើម្បីបញ្ជាក់ពីពាក្យរបស់ព្រះយេស៊ូទៅកាន់ភីលីព។ "ដូច្នេះអ្នកពិតជាមិនគួរនិយាយថា" បង្ហាញព្រះបិតាដល់យើងទេ! "