km_tn/jhn/14/04.md

1.8 KiB

ធ្វើដូចម្តេចឲ្យយើងស្គាល់ផ្លូវបានទៅ?

តើយើងអាចដឹងយ៉ាងដូចម្តេចដើម្បីទៅដល់ទីនោះ?

ផ្លូវ

ជាពាក្យប្រៀបធៀប ដែលអាចមានន័យថា ១)“ ផ្លូវទៅព្រះជាម្ចាស់” ឬ ២)“ អ្នកដែលនាំមនុស្សទៅរកព្រះជាម្ចាស់” ។

សេចក្តីពិត

ជាពាក្យប្រៀបធៀប ដែលអាចមានន័យថា ១)“ មនុស្សពិត” ឬ ២)“ អ្នកដែលនិយាយពាក្យពិតអំពីព្រះជាម្ចាស់” ។

ជីវិត

ជាពាក្យប្រៀបធៀប ដែលមានន័យថា ព្រះយេស៊ូអាចផ្តល់ជីវិតដល់មនុស្ស។ “ អ្នកដែលអាចធ្វើឲ្យមនុស្សរស់បាន”

គ្មាននរណាអាចទៅឯព្រះបិតាបានទេ លើកលែងតែចូលតាមរយៈខ្ញុំ

មនុស្សអាចមករកព្រះជាម្ចាស់ ហើយរស់នៅជាមួយព្រះអង្គបាន ដោយគ្រាន់តែជឿទុកចិត្ដលើព្រះយេស៊ូ។ "គ្មាននរណាម្នាក់អាចទៅរកព្រះបិតា ហើយរស់នៅជាមួយព្រះអង្គបានទេ លើកលែងតែគេមកតាមរយៈខ្ញុំ" ។

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។