km_tn/jhn/13/34.md

1.4 KiB

សេចក្តីថ្លែងការណ៍ភ្ជាប់៖

ព្រះយេស៊ូបន្ដមានប្រសាសន៍ទៅកាន់សិស្សរបស់ព្រះអង្គ។

ស្រឡាញ់

នេះជាសេចក្តីស្រឡាញ់ ដែលកើតចេញពីព្រះជាម្ចាស់ហើយផ្តោតលើសេចក្តីល្អរបស់អ្នកដទៃ ទោះបីវាមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះយកចិត្ដទុកដាក់ ចំពោះអ្នកដទៃទោះជាពួកគេធ្វើអ្វីក៏ដោយ។

អ្នករាល់គ្នា

នេះគឺជាការបន្ថែមការសង្កត់ន័យទៅលើឃ្លារបស់ព្រះយេស៊ូ។ សំដៅទៅលើមនុស្សទាំងនោះ ដែលបានឃើញសេចក្តីស្រឡាញ់របស់ពួកសិស្ស ចំពោះគ្នាទៅវិញទៅមក។ "មនុស្សគ្រប់គ្នាដែលដឹងពីសេចក្តីស្រឡាញ់របស់អ្នក ចំពោះគ្នាទៅវិញទៅមក"