km_tn/jhn/13/01.md

2.0 KiB

ព័ត៌មាន​ទូទៅ:

មិនទាន់ដល់ពេលបុណ្យចម្លងទេ ហើយព្រះយេស៊ូគង់នៅជាមួយសិស្សរបស់ព្រះអង្គ បរិភោគអាហារជាមួយគ្នា។ ខគម្ពីរទាំងនេះពន្យល់ពីសាច់រឿង ដែលផ្តល់ព័ត៌មានអំពីព្រះយេស៊ូ និងយូដាស។

ព្រះបិតា

ជាងារសំខាន់ចំពោះព្រះជាម្ចាស់។

ស្រឡាញ់

ជាសេចក្តីស្រឡាញ់ដែលកើតចេញពីព្រះជាម្ចាស់ ដែលផ្តោតលើសេចក្តីល្អរបស់អ្នកដទៃ ទោះបីមិនផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងក៏ដោយ។ សេចក្ដីស្រឡាញ់បែបនេះ យកចិត្ដទុកដាក់ចំពោះអ្នកដទៃ ទោះជាពួកគេធ្វើអ្វីក៏ដោយ។

មារបានដាក់វានៅក្នុងចិត្តរបស់លោកយូដាស‌អ៊ីស្កា‌រីយ៉ុតជា​កូន​លោក​ស៊ីម៉ូនរួចហើយ ដើម្បីក្បត់ព្រះយេស៊ូ

ឃ្លា "ដាក់វាចូលទៅក្នុងចិត្តថា" ជាពាក្យដែលមានន័យថា បណ្តាលឲ្យនរណាម្នាក់គិតអំពីអ្វីមួយ។ "អារក្សបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនរបស់ស៊ីម៉ូន គិតរួចជាស្រេចក្នុងគំនិតអំពីការក្បត់ព្រះយេស៊ូ" ។