km_tn/jhn/12/32.md

1.7 KiB

ព័ត៌មាន​ទូទៅ:

នៅក្នុងខទី ៣៣ យ៉ូហានប្រាប់យើងអំពីព័ត៍មានសំខាន់អ្វីដែលព្រះយេស៊ូបានមានបន្ទូលអំពីការ «លើកឡើងទៅលើ»

នៅពេលដែលខ្ញុំត្រូវបានលើកឡើងពីលោកីយ៍

នៅទីនេះព្រះយេស៊ូសំដៅទៅលើការជាប់ឆ្កាងរបស់ព្រះអង្គ។ អ្នកអាចបកប្រែវាជាទម្រង់សកម្ម។ "នៅពេលមនុស្សលើកខ្ញុំឡើងខ្ពស់នៅលើឈើឆ្កាង"

ខ្ញុំនឹងនាំអ្នករាល់គ្នាមកជិតខ្លួនខ្ញុំផ្ទាល់

តាមរយៈការជាប់ឆ្កាងរបស់ព្រះយេស៊ូ ទ្រង់នឹងផ្ដល់ផ្លូវឱ្យមនុស្សគ្រប់គ្នាជឿជាក់លើព្រះអង្គ។

ព្រះអង្គមានបន្ទូលដូច្នេះ ដើម្បីបង្ហាញពីបែបបទនៃសេចក្តីស្លាប់ ដែលព្រះអង្គត្រូវសុគត

យ៉ូហានបកស្រាយពាក្យរបស់ព្រះយេស៊ូមានន័យថា មនុស្សនឹងឆ្កាងព្រះអង្គ។ "គាត់បាននិយាយបែបនេះដើម្បីឲ្យប្រជាជនដឹងពីរបៀប ដែលទ្រង់នឹងសុគត"