km_tn/jhn/12/25.md

2.3 KiB

អ្នកណាដែលស្រឡាញ់ជីវិតរបស់ខ្លួន នឹងបាត់ជីវិតនោះ

“ ស្រឡាញ់ជីវិតរបស់ខ្លួន”នៅត្រង់នេះ មានន័យថាពិចារណាលើជីវិតរូបកាយរបស់មនុស្សម្នាក់ ដែលមានតម្លៃជាងជីវិតអ្នកដទៃ។ “ អ្នកណាឲ្យតម្លៃលើជីវិតរបស់ខ្លួនច្រើនជាងអ្នកដទៃ នឹងមិនសមទទួលជីវិតអស់កល្បជានិច្ចទេ”

អ្នកណាដែលស្អប់ជីវិតរបស់ខ្លួននៅក្នុងលោកីយ៍នេះ នឹងរក្សាវាដើម្បីជីវិតអស់កល្បជានិច្ច

នៅទីនេះ អ្នកដែលស្អប់ជីវិតរបស់ខ្លួន សំដៅទៅលើអ្នកដែលស្រឡាញ់ជីវិតផ្ទាល់ខ្លួនតិចជាងការ ដែលគាត់ស្រឡាញ់ជីវិតអ្នកដទៃ។ «អ្នកណាចាត់ទុកជីវិតអ្នកដទៃថា សំខាន់ជាងជីវិតខ្លួនឯង នោះនឹងរស់នៅជាមួយព្រះជាម្ចាស់ជារៀងរហូត»

បើខ្ញុំនៅទីណា អ្នកបម្រើខ្ញុំនឹងនៅទីនោះដែរ

ព្រះយេស៊ូបានបញ្ជាក់ថា អ្នកដែលបម្រើព្រះអង្គនឹងនៅជាមួយនឹងទ្រង់នៅស្ថានសួគ៌។ "នៅពេលដែលខ្ញុំនៅស្ថានសួគ៌ អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះ ជាមួយខ្ញុំដែរ"

បិតាខ្ញុំនឹងផ្តល់កិត្តិយសដល់អ្នកនោះ

"ព្រះបិតា" នៅទីនេះជាងារដ៏សំខាន់ចំពោះព្រះជាម្ចាស់។