km_tn/jhn/12/23.md

2.5 KiB

ព័ត៌មាន​ទូទៅ:

ព្រះយេស៊ូចាប់ផ្តើមឆ្លើយតបនឹងភីលីពនិងអនទ្រេ។

ពេលកំណត់មកដល់ហើយ ដែលកូនមនុស្សនឹងទទួលសិរីល្អ

ព្រះយេស៊ូបានបញ្ជាក់ថា​ ឥឡូវនេះដល់ពេលព្រះជាម្ចាស់ត្រូវលើកកិត្ដិយសបុត្រមនុស្ស តាមរយៈការរងទុក្ខ សេចក្ដីស្លាប់ និងការរស់ឡើងវិញ។ “ ព្រះជាម្ចាស់នឹងលើកកិត្តិយសខ្ញុំក្នុងពេលឆាប់ៗ ពេលខ្ញុំស្លាប់ហើយនិងរស់ឡើងវិញ”

ពិតណាស់ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា

បកប្រែតាមវិធីនេះក្នុងភាសារបស់អ្នក ដើម្បីសង្កត់ន័យថា អ្វីដែលនៅខាងក្រោមគឺសំខាន់ និងពិតប្រាកដ។ សូមមើលពីរបៀបដែលអ្នកបកប្រែ "ពិតណាស់" នៅក្នុងជំពូក ១ ខ៤៩ ។

បើគ្រាប់ស្រូវមិនកប់ទៅក្នុងដី ហើយស្លាប់ទេ .... វានឹងបង្កើតផលជាច្រើន

“ គ្រាប់ស្រូវ” ឬ“ គ្រាប់ពូជ” នៅទីនេះ ជាពាក្យប្រៀបធៀបមួយសម្រាប់ការសុគត បញ្ចុះក្នុងផ្នូរ និងការរស់ឡើងវិញរបស់ព្រះយេស៊ូ។ ដូចជាគ្រាប់ពូជមួយគ្រាប់ ដែលត្រូវបានគេដាំ ហើយដុះម្តងទៀតក្លាយជារុក្ខជាតិ ដែលនឹងបង្កើតផលបានច្រើន ដូច្នេះមនុស្សជាច្រើននឹងជឿទុកចិត្តលើព្រះយេស៊ូ បន្ទាប់ពីទ្រង់ត្រូវបានគេសម្លាប់ បញ្ចុះក្នុងផ្នូរ និងរស់ឡើងវិញ។