km_tn/jhn/12/17.md

2.4 KiB

ឥឡូវ​នេះ

ពាក្យនេះត្រូវបានប្រើនៅទីនេះ ដើម្បីសម្គាល់ការផ្អាកនៅក្នុងនិទានកថាដ៏សំខាន់។ នៅទីនេះយ៉ូហានពន្យល់ថា មនុស្សជាច្រើនបានមកជួបព្រះយេស៊ូ ព្រោះពួកគេបានឮអ្នកផ្សេងទៀតនិយាយថា ទ្រង់បានប្រោសឡាសាឲ្យរស់ឡើងវិញ។

ពួកគេបានឮថាព្រះអង្គបានធ្វើទីសម្គាល់នេះ

"ពួកគេបានឮអ្នកផ្សេងទៀតនិយាយថា ទ្រង់បានធ្វើទីសម្គាល់"

ទីសម្គាល់

"ទីសម្គាល់" ជាព្រឹត្តិការណ៍ ឬការកើតឡើងដែលបង្ហាញថាអ្វីមួយជាការពិត។ ក្នុងករណីនេះ "ទីសម្គាល់" នៃការប្រោសឡាសាបង្ហាញថា ព្រះយេស៊ូជាព្រះមេស្ស៊ី។

អ្នករាល់គ្នាមិនអាចធ្វើអ្វីបានទាល់តែសោះ

ពួកផារីស៊ីបញ្ជាក់ថា មិនអាចបញ្ឈប់ព្រះយេស៊ូបានទេ។ "ហាក់ដូចជាយើងមិនអាចធ្វើអ្វី ដើម្បីបញ្ឈប់ទ្រង់បានទេ!"

មើល! មនុស្សបានទៅតាមអ្នកនោះអស់ហើយ

នេះជាការបំផ្លើសមួយ ដែលពួកផារីស៊ីធ្លាប់សម្តែងការភ្ញាក់ផ្អើល ពេលមនុស្សជាច្រើនបានចេញមកជួបព្រះយេស៊ូ។ "មើលទៅដូចជាមនុស្សគ្រប់គ្នាកំពុងក្លាយជាសិស្សរបស់គាត់!"

មនុស្ស

“ ពិភពលោក”នៅទីនេះ ជាពាក្យប្រៀបធៀប ដែលតំណាង (និយាយលំអៀង) ប្រជាជនទាំងអស់នៅលើពិភពលោក។