km_tn/jhn/12/16.md

1.5 KiB

ព័ត៌មាន​ទូទៅ:

យ៉ូហានដែលជាអ្នកនិពន្ធបានបង្អាក់ ដើម្បីផ្តល់ព័ត៌មានខ្លះជូនអ្នកអាន អំពីអ្វីដែលពួកសិស្សបានយល់នៅពេលក្រោយ។

ពួកសិស្សរបស់ព្រះអង្គមិនយល់ពីការទាំងនេះទេ

ពាក្យ“ ការទាំងនេះ”ត្រង់នេះសំដៅទៅលើពាក្យ ដែលព្យាការីបានសរសេរទុកអំពីព្រះយេស៊ូ។

ពេលព្រះយេស៊ូបានទទួលសិរីល្អ

អាចបកប្រែជាទម្រង់កិរិយាសកម្ម។ "ពេលព្រះជាម្ចាស់បានលើកតម្កើងសិរីរុងរឿងរបស់ព្រះយេស៊ូ"

ពួកគេបានធ្វើការទាំងនេះចំពោះព្រះអង្គ

ពាក្យថា "ការទាំងនេះ" សំដៅទៅលើអ្វី ដែលប្រជាជនបានធ្វើ ពេលព្រះយេស៊ូបានជិះសត្វលាចូលទៅក្នុងក្រុងយេរូសាឡឹម ។ (សរសើរព្រះអង្គហើយគ្រវីមែកឈើ) ។