km_tn/jhn/12/07.md

1.7 KiB

ឲ្យនាងបន្តធ្វើអ្វីដែលនាងមានសម្រាប់ថ្ងៃបញ្ចុះសពរបស់ខ្ញុំចុះ

ព្រះយេស៊ូបានបញ្ជាក់ថា សកម្មភាពរបស់ស្ដ្រីជាការទន្ទឹងរង់ចាំមរណភាព និងការបញ្ចុះសពរបស់ព្រះអង្គ។ "អនុញ្ញាតឲ្យនាងបង្ហាញថា នាងឲ្យតម្លៃដល់ខ្ញុំចុះ! តាមរបៀបនេះ នាងបានរៀបចំរាងកាយរបស់ខ្ញុំសម្រាប់យកទៅបញ្ចុះ»

អ្នករាល់គ្នាតែងតែមានអ្នកក្រនៅជាមួយអ្នករាល់គ្នាជានិច្ច

ព្រះយេស៊ូបានបញ្ជាក់ថា អ្នករាល់គ្នាមានឱកាសជួយមនុស្សក្រីក្រ។ "នឹងមានមនុស្សក្រីក្រក្នុងចំណោមអ្នកជានិច្ច ហើយអ្នកអាចជួយពួកគេពេលណាអ្នកចង់ជួយក៏បាន"

ប៉ុន្តែ ខ្ញុំមិននៅជាមួយអ្នករាល់គ្នារហូតទេ

តាមរបៀបនេះ ព្រះយេស៊ូបានបញ្ជាក់ថា ទ្រង់នឹងត្រូវសុគត។ "ប៉ុន្តែខ្ញុំនឹងមិននៅជាមួយអ្នកជានិច្ចទេ"