km_tn/jhn/11/38.md

1.5 KiB

នៅឯផ្នូរ មានថ្មបិទជិត

យ៉ូហានផ្អាកដំណើររឿង ដើម្បីពិពណ៌នាអំពីផ្នូរដែលប្រជាជនបានបញ្ចុះសពឡាសា។

នាងម៉ាថា បងស្រីរបស់ឡាសា

ម៉ាថានិ ងម៉ារីជាបងស្រីរបស់ឡាសា។ “ ម៉ាថាដែលជាបងស្រីច្បងរបស់ឡាសា”

មកដល់ពេលនេះរូបកាយរលួយហើយ

"នៅពេលនេះនឹងមានក្លិនមិនល្អ" ឬ "រាងកាយមានក្លិនស្អុយរួចហើយ"

តើខ្ញុំមិនបាននិយាយទេឬអីថា ប្រសិនបើអ្នកជឿ អ្នកនឹងបានឃើញសិរីល្អរបស់ព្រះជាម្ចាស់?

ការកត់សម្គាល់នេះលេចចេញជាទម្រង់សំណួរ ដើម្បីបន្ថែមការសង្កត់ន័យទៅលើចំណុច ដែលព្រះជាម្ចាស់ប្រហែលនឹងធ្វើការអស្ចារ្យ។ "ខ្ញុំបានប្រាប់អ្នកថា បើអ្នកទុកចិត្តខ្ញុំ អ្នកនឹងឃើញអ្វីដែលព្រះជាម្ចាស់អាចធ្វើបាន!"