km_tn/jhn/11/08.md

2.4 KiB

រ៉ាប៊ី ពួកយូដាកំពុងតែចង់ចោលព្រះអង្គនឹងដុំថ្ម តើព្រះអង្គនៅតែចង់ត្រឡប់ទៅវិញម្តងទៀត?

ការកត់សម្គាល់នេះលេចឡើងជាទម្រង់សំណួរ ដើម្បីបញ្ជាក់ថា ពួកសិស្សមិនចង់ឲ្យព្រះយេស៊ូយាងទៅក្រុងយេរូសាឡឹមទេ។ "លោកគ្រូ ប្រាកដជាមិនចង់វិលត្រឡប់ទៅទីនោះទេ! ជនជាតិយូដាបានព្យាយាមគប់ដុំថ្មសម្លាប់លោកគ្រូ ពេលទៅទីនោះចុងក្រោយ!"

យួដា

នេះគឺជាការផ្តោតអារម្មណ៍មួយទៅលើមេដឹកនាំសាសន៍យូដា ដែលបានប្រឆាំងនឹងព្រះយេស៊ូ។ "មេដឹកនាំសាសន៍យូដា"

តើមួយថ្ងៃមិនមានដប់ពីរម៉ោងទេឬអី?

ការកត់សម្គាល់នេះបង្ហាញជាទម្រង់សំណួរ ដើម្បីបន្ថែមការសង្កត់ន័យ។ "អ្នកដឹងថានៅពេលថ្ងៃមានពន្លឺដប់ពីរម៉ោង!"

ប្រសិនបើ អ្នកណាម្នាក់ដើរនៅពេលថ្ងៃ គាត់នឹងមិនជំពប់ទេ ព្រោះគាត់មើលឃើញ ដោយសារពន្លឺរបស់លោកីយ៍នេះ

មនុស្សដែលដើរក្នុងពន្លឺថ្ងៃអាចមើលឃើញល្អ ហើយមិនជំពប់ដួល។ "ពន្លឺ" ជាពាក្យប្រៀបធៀបសម្រាប់ "សេចក្តីពិត" ។ ព្រះយេស៊ូកំពុងតែមានបន្ទូលថា មនុស្សដែលរស់នៅស្របតាមសេចក្តីពិត នឹងអាចទទួលបានជោគជ័យនូវអ្វី ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យពួកគេធ្វើ។